បុរសម្នាក់លួច​យក​ទូរស័ព្ទពីនារីម្នាក់ពីក្រោយបានសម្រេចហើយ តែ​​ទូរស័ព្ទជាប់ខ្សែសាក​ថ្មផៅវរ័បែង ដឹងដល់ម្ចាស់ ផ្អើលឈុល ចាប់ជាប់ នាំគ្នាប្រើកែងឆេះ ជង្គង់ហោះ រងរបួសរួចប្រគល់អោយសមត្ថកិច្ច
-

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតកាលពី​វេលា​ម៉ោង៩និង៤០នាទី​យប់ ថ្ងៃ​សៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​របង CITY HALL ក្នុង​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ បុរស​ម្នាក់បានធ្វើ​សកម្មភាព លបចូល​ពីក្រោយ​លូក​យក​ទូរ​សព្ទ័​ដៃ IPhone បានសម្រេច​ពី​យុវតី​មួយក្រុម ខណៈពេល​កំពុង​អង្គុយ​លើ​របង CITY HALL កោះ​ពេជ្រ តែ​ចៃដន្យទូរស័ព្ទជាប់ខ្សែសាក​ថ្មផៅវរ័បែង ដឹងដល់ម្ចាស់ ស្រាប់តែ​ជនសង្ស័យ​ស្ទុះរ​ត់ចេញម្ចាស់ទូរសព្ទ័ ភ្ញាក់​ស្រែកចោរៗ ផ្អើល​ដល់​សន្តិសុខ​តាម​ចាប់បាន ប្រគល់ជូន​សមត្ថកិច្ច​វាយខ្នោះ​តែម្ដង។
មុនពេល​កើតហេតុ​រូបគេ​ទាំង៥នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា មក​អង្គុយ​នៅ ជាប់​របង CITY Hall ហើយ​បាន​ទុក​ទូរស័ព្ទ​សាក​ថ្ម​ជាប់​នឹង​ប្រដាប់​សាក​ថ្ម​លើ​កន្លែង​អង្គុយ រួច​អង្គុយ​ជជែក​គ្នា​លេង ដោយ​មិនបាន​ចាំ​អារម្មណ៍ និង​មិនដឹងថា ជនសង្ស័យ​នេះ បាន​ដើរ​មកពី​ខាងក្នុង​បរិវេណ CITY Hall មក​ធ្វើ​សកម្មភាព លបចូល​ពីក្រោយ​ខ្នង​លូក​យក​ទូរ​សព្ទ័​ដៃ IPhone របស់ខ្លួន ខណៈពេល​កំពុង​ជជែក​គ្នា​លេង តែ​ចៃដន្យ​ពេល​លូក​យក ខ្សែ​សាក​ដែល​ដោត​ថ្ម​ជាប់​ទូរស័ព្ទ​ទាក់​ជើង​មិត្តភក្តិ​របស់ខ្លួន​ម្នាក់ទៀត ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​រត់​យក​ទូរស័ព្ទ​នោះ​ទៅ ទើប​ភ្ញាក់​ស្រែកចោរៗ ផ្អើល​ដល់​សន្តិសុខ​កោះ​ពេជ្រ​ជួយ​ដេញតាម​ចាប់បាន ហើយ​ទាក់ទង​ប្រគល់ជូន​សមត្ថកិច្ច​វាយ​ខ្នោះ​យកទៅ​ប៉ុស្តិ៍ភ្លាមៗផងដែរ ៕
ប្រភពៈ កូន ខ្លាតូច