រថយន្តLexis RX300 ជិះបុកការដ្ឋានកំពុងសាងសង់ ដោយមិនបានដាក់ភ្លើងសញ្ញា និងផ្លាកសញ្ញាត្រឹមត្រូវ បណ្តាលឲ្យ...
ពោធិ៍សាត់៖ កាលពីវេលាម៉ោង ១២ និង២៥នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសាងសង់រង្វង់មូល តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៥៥ ផ្លូវចូលបូជនីយដ្ឋានឧកញ៉ាឃ្លាំង មឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ការដ្ឋានសាងសង់រង្វង់មូល តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៥៥ គ្មានគំនូស និងផ្លាកសញ្ញាត្រឹមត្រូវទេ បណ្តាលឲ្យរថយន្តLexis RX300មួយគ្រឿង ភាំងជ្រុលទៅបុកឃឿនរង្វង់មូល បែកកង់ រួចរ៉េទៅបុកភ្នួកដី រងរបួសស្រាលមនុស្ស២នាក់ ក្នុងចំណោម៦នាក់។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។