គួរឲ្យអាណិតណាស់...ប្អូនប្រុស ស្រ៊ុន សុខសាន្ត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣ ដៃជើងប្អូនប្រុសទៅជាពិការទៅវិញ...(មានវីដេអូ)
ប្អូនប្រុស ស្រ៊ុន សុខសាន្ត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សាជ្រោយប្រស់។ មានទីលំនៅ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ប្អូនប្រុសមានជម្ងឺប្រចាំកាយម្យ៉ាងដែលធ្វើឱ្យដៃរបស់ប្អូនពិបាកចាប់កាន់ ជើងពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែប្អូននៅតែខំប្រឹងធ្វើដំណើរមកសាលាដោយដើរទាំងលំបាក។ ហើយចាប់តាំងពីបវេសនកាលតូចកន្លងផុតទៅនេះប្អូនក៏មិនអាចមករៀនបាន ដោយសារតែជើងប្អូនប្រុសដើរលេងរួចសោះតែម្ដង បើចង់ផ្លាស់ទីគឺគាត់ត្រូវវាឬត្រូវមានអ្នកលើកទៅ។ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត ក្នុងនាមខ្ញុំជាគ្រូប្រចាំថ្នាក់របស់ប្អូនសូមអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិត អាចជួយជាថវិកាឬរទេះរុញដល់ប្អូនដើម្បីប្អូនងាយស្រួលធ្វើដំណើរមកសាលា។ ទំនាក់ទំនង អ្នកគ្រូ ?016 771 313 ខ្ញុំបាទផ្ទាល់ 010992030 ឬតាមរយះក្រុម មិត្តល្អ Percy Alvin 093633500 សូមអរគុណ
មានវីដេអូ៖ ប្រភព៖ Chav Mearnup
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។