តើមានស្ត្រីប៉ុន្មានអ្នកដែលមានវាសនាដូចនាង? ឃើញតែប្តីគេមកមើលថែប្រពន្ធ ផ្តល់កំលាំងចិត្តដល់ប្រពន្ធ ស្រ្តីម្នាក់ទ្រាំឈឺ ទ្រាំលំបាកគ្រប់យ៉ាង ឲ្យលោកប្តីអើយ ហេតុអីក៏ដាច់ចិត្តខ្លាំងម្ល៉េះ....
-

រង់ចាំប្តីមកមើលថែពេលសម្រាលកូន ៤ថ្ងៃហើយឆ្លើយថាមក តែមិនឃើញសោះចាំបាត់ៗស្ងាត់ឈឹង។ អូនយុំអោបពោះ បងប្រហែលរវល់អោបស្រីថ្មីទេដឹងទើបមិនឃើញមកមើលអូន? កូនអើយ!យើងកំសត់ម្លេះ! ងាកមើលឆ្វេងស្តាំឃើញគេមានប្តីមើលថែថ្នាក់ថ្នម ខុសអីតែខ្ញុំ ប្តីអើយពេលណាមករកអូន???? តើមានស្ត្រីប៉ុន្មានអ្នកដែលមានវាសនាដូចនាង? ម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា ស្រី តូច "ញ៉ុមមានកូនពីហេីយតែពេលចាប់ឈឺពោះមានតែប្ដីទេដែនៅជិតញ៉ុមរហូតមុនគេគាត់ស្រលាញ់កូនខ្លាំងណាស់" និងមានអ្នកខ្លះបានខមិនថា "ស៊ូៗណាប្អូនស្រីឥតមានប្តី ក៍យើងអាចរស់បានដែរ" និងមានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Min Bunnoeun "សួស្តីបងប្អូន តើស្រ្តីដែលមកសម្រាលកូនហើយមិនឃើញប្តីមកមើលថែនោះ ជារឿងពិតទេ? ហើយនៅខេត្តណាដែរ? បច្ចុប្បន្នគាត់យ៉ាងម៉េចហើយ? តើមានលេខទូរស័ព្ទទាក់ទងទេ?" ក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុក Ah Meta "ជារឿងពិត, ហើយគាត់សម្រាលកូននៅពេទ្យកាល់ម៉ែត្រ ក្រុមការងារវិទ្យុABCកំពុងព្យាយាមទាក់ទងសាច់ញាតិគាត់ជូន"។

ប្រភព៖ Mul Channy