ដឹកជញ្ចូន១ឆ្នាំហើយ លើកនេះអស់ល័ក្ខជាប់ខ្នោះសមត្ថកិច្ច និងដកហូតសត្វព្រៃ៧២១គីឡូក្រាម
បន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការបង្រ្កាបការធ្វើជំនួញសត្វព្រៃឆ្លងដែនខុសច្បាប់ប្រភេទ២ប្រភេទគឺសត្វអន្សងនិងសត្វអណ្តើកសរុប៧២១គីឡូក្រាម ខណៈដែលឈ្មួញនាំចេញពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់ច្រករបៀង ក្នុងភូមិសាស្រ្តឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនអ្នកបើករថយន្ត០១នាក់។បទល្មើសឆ្លងដែនសត្វព្រៃត្រូវបានប្រទេសទាំង១០នៃសមាជិកអាស៊ាន ចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លង ដែនខុសច្បាប់។ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។