ជនសង្ស័យ៤នាក់បានជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងជិះម៉ូតូ បណ្តាលឲ្យ....
ភ្នំពេញ៖ កាលពីវេលាម៉ោង១៦និង១០នាទីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ៤នាក់បានជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយស្វាមីបានសម្រេច ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយព្យាយាមជិះគេចតែត្រូវកម្លាំងនគរបាលខណ្ឌដង្កោតាមបង្ក្រាបនឹងឃាត់ខ្លួនបានភ្លាមៗ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។