គ្រូពេទ្យយកលុយចំនួន៥០០ដុលា្លរ បិទមាត់នគរបាល ដោយគ្រូពេទ្យចាក់ថ្នាំឲ្យអ្នកជំងឺគ្រុនផ្តាសាយ និងរលាកបំពង់.ក បណ្តាលឲ្យស្លាប់ ពិតឬមិនពិត?
-

ខេត្តកណ្ដាល៖ យោងតាមប្រភពពត៌មានពីគេហទំព័រ ដើមរាំង បានអោយដឹងថា មានបុរសវ័យជាង៥០ឆ្នាំម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម នៅពេលក្រុមគ្រួសារដឹកចេញពីផ្ទះដល់លើកំពង់ដរ ផ្លូវត្រី ក្នុងគោលបំណងយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។ ខណៈនៅមុនពេលព្យាបាល ជនរងគ្រោះគ្រាន់តែមានអក្ការៈគ្រុនផ្ដាសាយ រលាកបំពង់កតិចតួច ហើយប្រពន្ធតាមពេទ្យ ឲ្យមកមើលនិងចាក់ថ្នាំ។ ទន្ទឹមនិងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺនៅក្រោយពេលជនរងគ្រោះស្លាប់ហើយ ស្រាប់តែធ្លាយថា គ្រូពេទ្យបានឲ្យលុយទៅនគរបាលចំនួន៥០០$ដើម្បីបិទរឿងកុំធ្វើរបាយការណ៍។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯមខេត្តកណ្ដាល កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែ ឧសភាឆ្នាំ២០១៨។ សេចក្ដីរាយការណ៍បានឲ្យគេហទំព័រ ដើមរាំង ដឹងថា ជនរងគ្រោះដែលស្លាប់ ជាមនុស្សប្រុសអាយុជាង៥០ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ រីឯគ្រូពេទ្យព្យាបាល ឈ្មោះ ពេទ្យ វែង មានទីលំនៅភូមិជាមួយគ្នា។ ក្រុមគ្រួសារគ្រូពេទ្យ បានប្រាប់ថា ពេទ្យ វែង ពិតជាបានទៅព្យាបាលជនរងគ្រោះមែន គឺទៅចាក់ថ្នាំនៅផ្ទះជនរងគ្រោះ។ ខណៈនៅព្រលឹមថ្ងៃកើតហេតុ ប្រពន្ធជនរងគ្រោះជាអ្នកមកតាមពេទ្យឲ្យទៅមើល ហើយកន្លងមកពេទ្យ វែង តែងតែទៅព្យាបាលជំងឺឲ្យអ្នកផ្ទះនោះ ជាប្រចាំ ប៉ុន្តែមិនដែលមានបញ្ហាដូចពេលនេះទេ និយាយរួមទើបតែភ្លាត់ស្នៀត១នាក់ហ្នឹង។ ពលរដ្ឋនៅភូមិខាងលើ បានលើកឡើងថា ពេទ្យវែង នេះ តែងតែដើរព្យាបាលចាក់ថ្នាំព្យួសេរ៉ូម ឲ្យពលរដ្ឋក្នុងភូមិជាយូឆ្នាំមកហើយ ទាំងដែលខ្លួនមិនមានសញ្ញាបត្របញ្ជាក់ការសិក្សាអីទេ,, គឺគាត់ជាពេទ្យជំរុំពីដើម,,។ ប្រភពបន្តថា ករណីនេះគឺបណ្ដាលមកពីគ្រូពេទ្យចាក់ថ្នាំខុស បច្ចេកទេស ទើបប្រតិកម្មស្លាប់ជនរងគ្រោះ។ បន្ទាប់ពីដកម្ជុលភ្លាមៗ ហើយពេលនោះក្រុមគ្រួសារមិនអស់ចិត្ត បានដឹកជនរងគ្រោះ ឆ្លងកំពង់ដ ផ្លូវត្រី ដល់ត្រើយម្ខាងទើបដឹកសពមកវិញធ្វើបុណ្យតែម្ដង។ ជាមួយគ្នានោះ ជនរងគ្រោះស្លាប់ភ្លាម គេឃើញនគរបាលបានមកពិនិត្យសព និងសួរនាំគ្រូពេទ្យ រួចក៍ទៅវិញបាត់អស់ ស្រាប់តែលេចឮថា ពេទ្យ វែង ឲ្យលុយចំនួន៥០០$ទៅនគរបាលស្រុក ដើម្បីបិទរឿងមិនធ្វើរបាយការណ៍។ ចំពោះការលើកឡើងខាងលើ គ្រូពេទ្យ វែង បានគេចវេះមិនជួបអ្នកកាសែត ឬបកស្រាយឡើយ។ ប៉ុន្តែលោក ហេង សុផល អធិការស្រុកល្វាឯមបានប្រាប់គេហទំព័រ ដើមរាំង ឲ្យដឹងថា! រឿងនោះលោកឲ្យជំនាញ បច្ចេកទេសទៅពិនិត្យដែរ ប៉ុន្តែក្រុមគ្រួសារគេថា មិនបាច់ពិនិត្យទេ ជារឿងជំងឺ។ លោកបន្តថា រឿងចោទប៉ូលិស យកលុយពីគ្រូពេទ្យ៥០០$ជាថ្នូរនិងការបិទរឿងនោះជារឿងមិនពិតទេ។ ប្រសិនលុយត្រឹម បួនដប់ម៉ឺនរៀល អីគេឲ្យ ជាមនោសញ្ចេតនាក្រែងមានខ្លះ,,។ ដោយឡែកលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានលើកឡើងថា លោកមិនបានដឹងទេរឿងនេះ ព្រោះអត់មានអ្នករាយការណ៍,, ហើយបើសិនពេទ្យដើរចាក់តាមផ្ទះមែនជារឿងខុសច្បាប់ ខណៈអត់មានសញ្ញាបត្រឬច្បាប់អនុញ្ញាតិឡើយ ហើយលោកនិងស្រាវជ្រាវ៕

ប្រភព៖ ហេងលី