រថយន្តសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន សេតេ មិនព្រមដឹកអ្នកដំណើររងរបួសធ្ងន់ ទៅជួយសង្គ្រោះ បែរជា...ពិតឬមិនពិត?
ព្រះសីហនុ៖ សូមបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ រថយន្តសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន សេតេ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់រថយន្តទុកនៅស្នងការដ្ឋាននគរបាលខេត្តផងដែរ បន្ទាប់ពីរថយន្តសង្គ្រោះមួយនេះ ពុំព្រមដឹកអ្នករងរបួសធ្ងន់ទៅសង្គ្រោះ ខណៈពេលមកដល់ទីតាំងកើតហេតុដោយសុខចិត្តឈរមើល ហើយដឹកតែជនរងគ្រោះរបួសស្រាល ដែលសកម្មភាពនេះ ត្រូវបានមហាជនរិះគន់ថា ខ្វះក្រមសីលធម៌ជាគ្រូពេទ្យ និង រថយន្តសង្គ្រោះ។ នេះជាលើកទីមួយហើយដែលសមត្ថកិច្ចនគរបាលខេត្តឃាត់រថយន្តសង្គ្រោះដែលពុំព្រមដឹកជនរងគ្រោះ ខណៈពេលខ្លួនទៅដល់ទីតាំងហើយបែជាមិនព្រមដឹក។
ប្រភព៖ chnchannel
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។