វត្តខ្មែរដំបូងបំផុតនឹងមានវត្តមានលើទឹកដីសាធារណរដ្ឋកូរ៉េ
ជុងអាំង-ទីក្រុងអានសាន៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះពិនិត្យទីតាំងដែលត្រៀមកសាងវត្តខ្មែរដំបូងគេបំផុតនៅលើទឹកដីសាធារណរដ្ឋកូរ៉េ។ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា លោក Kim Jusung ដែលជាសប្បុរសជនកូរ៉េ បានបរិច្ចាគដីដែលមានទំហំ ១៨០០ម៉ែត្រការ៉េ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងវត្តខ្មែរមួយជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ធ្វើបុណ្យទានតាមជំនឿសាសនា ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។