កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានផ្លាកលេខ សរុបចំនួន ៧គោលដៅ
ខេត្តព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ អោយដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានផ្លាកលេខ សរុបចំនួន ៧គោលដៅ ដូចខាងក្រោម៖
១-ក្នុងក្រុងព្រះសីហនុ ចំនួន៥គោលដៅ។ ២-ស្រុកព្រៃនប់១គោលដៅ ៣-ស្រុកស្ទឹងហាវ១គោលដៅ លទ្ធផលសរុបរកឃើញយានយន្តល្មើសចរាចរណ៍ចំនួន៩៤គ្រឿងក្នុងនោះមានរថយន្តចំនួន៨គ្រឿង មានដូចខាងក្រោម៖ ១.ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៧៥គ្រឿង ។ ២.ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១១គ្រឿង ។ ៣.ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ២គ្រឿង។ ៤-ពិន័យរថយន្តបើកបញ្ច្រាសទិស ១គ្រឿង ៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង បានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី ៕ ប្រភពៈ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។