ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ នឹងរថយន្តគ្មានផ្លាកលេខ សរុបចំនួន ៧គោលដៅ ដូចខាងក្រោម៖ ១-ក្នុងក្រុងព្រះសីហនុ ចំនួន៥គោលដៅ លទ្ធផលមានដូចខាងក្រោម ៖ -ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន៥៨គ្រឿង ។ -ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១០គ្រឿង ។ -ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ២គ្រឿង។ -ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង បានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី ។ ២-អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន ១គោលដៅ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លទ្ធផលសរុប៖ -ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន៨គ្រឿង ៣-អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ចំនួន ១គោលដៅ លើដងផ្លូវសម្តេចសង្ឃត្រង់ចំណុច រង្វង់មូលស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លទ្ធផលសរុប៖ -ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៩គ្រឿង ។ -ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន ១គ្រឿង ។ -ពិន័យអ្នកបើកបរម៉ូតូបើកបរបញ្រ្ចាស់ទិសចំនួន ១គ្រឿង ។ -ពិន័យអ្នកបើកបររថយន្តបើកបរបញ្រ្ចាស់ទិសចំនួន ១គ្រឿង។ +ជាលទ្ធផលសរុបរួមបានចំនួន៩៤គ្រឿង,រថយន្តចំនួន៨គ្រឿង មានដូចខាងក្រោម៖ ១.ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៧៥គ្រឿង ។ ២.ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១១គ្រឿង ។ ៣.ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ២គ្រឿង។ ៤-ពិន័យរថយន្តបើកបញ្ច្រាសទិស ១គ្រឿង ៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង បានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី ៕
ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ