ក្មេងស្រី ដែលត្រូវថៅកែស្រីវាយធ្វើបាប នៅសុខៗស្រាប់តែ តឹងទ្រូង ថប់ដង្ហើម ត្រូវក្រុមការងារ ABCបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មហាជនទូទាំងប្រទេសនាំគ្នាបង្ហាញភាពស្លុតចិត្ត ក្រោយពីមានករណីក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ជាកូនឈ្នួលបម្រើការងារនៅក្នុងផ្ទះអ្នកលក់សម្លៀកបំពាក់ ត្រូវស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ចេង រដ្ឋពិសី វាយធ្វើបាបឥតសំចៃ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្រោយបានស្តាប់ប្រវត្តិជូរចត់ និងបានដឹងថាក្មេងស្រីរូបនេះមានកាតព្វកិច្ចជួយទំនុកបម្រុងដល់គ្រួសារថែមទៀត ជាហេតុធ្វើឲ្យគ្រប់គ្នាអាណិតខ្លោចចិត្ត។ យ៉ាងណាមិញក្មេងស្រីរូបនេះក៏បានក្រុមការងារ ABC យកទៅមើលថែ ជាបណ្តោះអាសន្ន ដោយបានធ្វើការជួបជាមួយនឹងក្រុមគ្រួសារផងដែរ។ ប៉ុន្តែនៅរសៀលថ្ងៃទី២៩ ខែឧសភា នេះ ជា ស្រីនូ ហៅស្រីពៅ សុខៗស្រាប់តែធ្វើទុកកន្លែងដើមទ្រូងថប់ដង្ហើម ភ្លាមៗនោះផងដែរក្រុមការងារ ABC ក៏បានបង្ហោះសារឲ្យមហាជនបានជ្រាបថា៖ “សូមប្រកាស ការណាត់ជួបល្ងាចនេះសូមរំសាយវិញដោយប្អូនស្រីពៅ ទន់ដៃទន់ជេីងហេីយត្រូវបញ្ចូនទៅមន្ទីរពេទ្យ សូមការអធ្យាស្រ័យពីគ្រប់មជ្ឈដ្ឋាន។ ដោយការគោរព”៕
ប្រភព៖ ហេងលី