សូមសរសើរ...លោកពូស៊ូរុញការ៉េមលក់ហាលថ្ងៃហាលភ្លៀងក៏មិនលើកដៃសុំទានគេដែរ ខ្ញុំធ្លាប់ទិញការ៉េមគាត់ញ៉ាំជាង៣ទសវត្សរ៍ហើយទើបតែព្រឹកមិញនេះ... !
ព្រឹកមិញជួបម៉ូយការ៉េមកីទៀត ទិញគាត់ជាង៣ទសវត្សរ៍ហើយ តាំងពីថ្នាក់ទី១-ទី២ មកម្លេះ កាលណោះតម្លៃតែ១កាក់ទេ ឥឡូវ១០០០៛ហើយ។ ម៉ូដការ៉េមនៅដដែល តែខុសរសជាតិ ឆ្ងាញ់ជាងមុន។ មកដល់ពេលនេះអត់អីដែរ អត់ឈឺពោះរត់មិនទាន់នោះទេ។
អ្នកធ្លាប់រៀនសាលាវត្តព្រះពុទ្ធ សាលាបាក់ទូក...នៅផ្សារអូឫស្សី ដេប៉ូ អូឡាំពិក ដើមគ...។ ល។ សុទ្ធធ្លាប់ទិញការ៉េមកីគាត់។ ?សុំសរសើរគាត់រុញហាលក្តៅ រាប់ឆ្នាំ មិនខ្ចីដើរសុំទានគេ។ Credit: Soprach A.Tong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។