អាណិតណាស់! ក្មេងស្រីដែលត្រូវថៅកែស្រីជនជាតិវៀតណាម ធ្វើទារុណកម្ម ពេលនេះសន្លប់ឈឹង ខណៈដែលមកជួបបងស្រី...
ភ្នំពេញៈ ប្អូនស្រីកូនឈ្នួលរងទារុណកម្មរយៈពេល៤ឆ្នាំ ពីសំណាក់ស្ត្រីវៀតណាមកាត់ចិននោះ ត្រូវបានក្រុមការងាររបស់វិទ្យុ ABC និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកជួយស្វែងរកផ្ទះ ដើម្បីរកបងស្រីរបស់ប្អូនស្រីម្នាក់ទៀត នៅម្ដុំ Bar បារាំង ខណៈពេលចុះពីលើរថយន្ត ប្អូនស្រីបានដើរកាន់ដៃម្ដាយ ទាំងមានទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងញញឹមរហូត លុះមកដល់ចំណុចកើតហេតុមុខផ្ទះដែលប្អូនស្រីស្គាល់ថា បងស្រីរបស់ខ្លួនបានមកជាកូនឈ្នួលអោយគេដែរនោះ មិនទាន់បានជួបបងស្រីផង ក៏ស្រាប់តែសន្លប់បាត់ស្មារតីឈឹងតែម្តង ហើយក៏បញ្ជូនប្អូនស្រីទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្រ្គោះទាំងយប់។













ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។