រថយន្តសៃអនបើកបុកខឿនសួនច្បារក្បែវិមានឯករាជ រួចបន្តទៅបុកឆត្រ័និងថូផ្កាមុខហាងចិន បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រួមដំណើរជាមួយនារីបីនាក់ទៀតក្នុងរថយន្ត បានបើករថយន្តបោះពួយយ៉ាងលឿន ខណះមកដល់ផ្លូវកោង ក៏បានបួងចង្កូតមកខាងស្ដាំ ជ្រុលទៅបុកខឿនសួនច្បារ ហើយរេចង្កូតទៅបុកថូផ្កានិងបង្គោកឆត្រ័បាក់មួយដើម បណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវនរោត្ដម កែងនិងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់រួមដំណើរនិងនារីបីនាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកសៃអន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-3662 ធ្វើដំណើរតាមបណ្ដោយព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណះមកដល់ចំនុចកើតហេតុខាងលើ ក៏បានបត់ស្ដាំមកផ្លូវព្រះសីហនុ តែដោយសារល្បឿនលឿនពេកបណ្ដាលជ្រុលទៅបុកខឿនសួនច្បារ ហើយរេចង្កូតទៅបុកថូផ្កានិងបង្គោលឆត្រ័នៅមុខហាងចិនជាប់ចញ្ចើមផ្លូវ បណ្ដាលរងការខូចខាត តែសំណាងល្អមិនបង្ករឲ្យអ្នកណាម្នាករងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ដោយខឿនផ្លូវមិនខូចខាត សមត្ថកិច្ចក៏បានឲ្យម្ចាស់រថយន្តធ្វើការដោះស្រាយជាមួយម្ចាស់ផ្ទះដែលរងគ្រោះ ដោយខាងរថយន្តព្រមសង់ទៅលើថូផ្កានិងបង្គោលឆត្រ័ដើម្បីបញ្ចប់រឿង៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។