ព្រោះតែធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់មួយនេះ កញ្ញា ឌី សូនីតា ខំប្រឹងជួយក្មេងៗ ឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន
-

តារាសម្តែង កញ្ញា ឌី សូនីតា ដែលបងប្អូនជាច្រើនបានស្គាល់តាមរយៈ វីដេអូឃ្លីប Sis & Bro ក្រោយមកក៏មានរឿងតិចតួចដែលធ្វើឲ្យអ្នកទាំងពីរ ខកខានសម្តែងមួយរយៈ តែកាលពីពេលថ្មីនេះ Bro ក៏បានសារភាពហើយថាអ្នកទាំងពីរនឹងបន្តវីដេអូឃ្លីបនេះឡើងវិញ ក្នុងនោះលោកក៏បានបង្ហើបពីអារម្មណ៍ពិតទៅកាន់កញ្ញាថា....។ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបស្រស់ ពូកែវោហា កញ្ញា ឌី សូនីតា បានបង្ហាញរូបភាពសាលារៀននៅខេត្តពោធិ៍សាត់ ដែលកញ្ញា​ ក៏ធ្លាប់បង្ហើបរួចមកហើយដែរថា កញ្ញា និងជួយដល់ប្អូន ទៅតាមអ្វីដែលកញ្ញា ធ្វើបាន ពេលនេះកញ្ញាក៏ធ្វើតាមអ្វីដែលកញ្ញាបានប្រាប់មែន។ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា កញ្ញាបានលើកឡើងថា "នាងខ្ញុំ ឌីសូនិត្តា សូមជំរាបទៅដល់ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្ររបស់ខ្ញុំទាំងអស់អោយបានជ្រាបថា នាងខ្ញុំពិតជាមានមោទនភាព និងមានក្តីរីករាយមែនទែន ចំពោះបងប្អូនដែលបានចូលរួមជាថវិកាក៏ដូចជាសំភារៈសិក្សា តាមរយះការឡាយវីដេអូរបស់នាងខ្ញុំកាលពីម្សិលមិញ ទៅកាន់សាលារៀនមួយនៅ (ខេត្តពោធិ៍សាត់)ដែលនាងខ្ញុំបានជួយឧបត្ថម្ភ តាំងពីមិនមានកន្លែងសិក្សាស្រួលបួល រហូតមកដល់ពេលនេះជិត៨ខែហើយ យើងធ្វើបានជាសាលាឈើមួយ មាន៤បន្ទប់សិក្សា មានសំភារៈសិក្សាដូចរូបភាពដែលយើងបានបង្ហាញខាងក្រោម ទាំងដងទង់ជាតិផងដែរ។ ដែលមានចំនួនសិស្ស ១៣០នាក់ នឹងមាន លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត ៩នាក់ ហើយនៅមានកន្លែងជាច្រើនដែលយើងត្រូវការសាងសង់បន្ថែម។ នៅថ្ងៃទី១នេះផងដែរពួកយើងនឹងចាប់ផ្តើមបើកអោយប្អូនៗបានសិក្សាជាផ្លូវការ ដូចច្នេះពួកយើងក៏មានគម្រោងទទួលជំនួយពីបងប្អូនដែលចង់ជួយដល់សាលារៀនមួយនេះបន្ថែម ។ ចាប់ផ្តើមទទួលពីថ្ងៃនេះរហូតដល់ថ្ងៃស្អែក ។ ពួកយើងនឹងបិទឈប់ទទួលជំនួយត្រឹមថ្ងៃទី៣១ ព្រោះពួកយើងត្រូវចំណាយពេលរៀបបញ្ចូលសំភារៈទាំងអស់អោយបានរៀបរយមុនថ្ងៃកម្មវិធី។ ចំពោះគម្រោងនេះផងដែរ ប្រសិនបើបងប្អូនចង់ជួយក៏ដូចជាចង់ចូលរួមផ្ទាល់ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098289393/015838355។ ចំពោះទីតាំងសាលាស្ថិតនៅ ភូមិក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សាលារៀនមានឈ្មោះថា បឋមសិក្សា ល្អាងបុរេ។ សូមបញ្ជាក់នៅថ្ងៃនោះផងដែរពួកយើងក៏មានធ្វើការចែកអំណោយដល់ប្រជាជននៅទីនោះចំនួន២៥០នាក់ ប្រសិនជាបងប្អូនចង់ជួយជាខោអាវចាស់ៗក៏ដូចជាសំភារះផ្សេងៗក៏អាចទំនាក់ទំនងមកកាន់លេខខាងលើនេះផងដែរ។ *សូមអរគុណដល់ការចំណាយពេលវេលាក៏ដូចជាថវិការសំរាប់គម្រោងសប្បុរសធម៌មួយនេះ។ ជូនពរអោយបងប្អូនទាំងអស់ជួបតែសុខសុភមង្គលគ្រប់ប្រការ។"។

ប្រភព៖ Dy Sonita