ពូកែឆក់កាបូប...ប្រជាពលរដ្ឋព្រួតគ្នាវាយ យ៉ាងធ្ងន់.ក ទើបប្រគល់ឲ្យសមត្ថកិច្ច ពីបទ...
ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូសង់ស៊េរី២០១៨មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនប្រុសស្រីពីរនាក់ ដែលកំពុងដើរតាមដងផ្លូវ តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចវាយខ្នោះតែម្ដង ស្ថិតនៅចំណុចមុខខុនដូ ឌីកាសល៨៣ តាមបណ្តោយផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។