ចោរឆក់យ៉ាងសកម្មចំនួនបួននាក់ ត្រូវបានសមត្ថកិច្ចក្របួច.កជាប់...
-

ភ្នំពេញ៖ ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ពាក់ព័ន្ធ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (ឆក់​ទ្រព្យសម្បត្តិ) ចំនួន២ករណី។ ករណី​ទី១ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ១០៥ កែង​ផ្លូវ​លេខ២៧៤ ភូមិ១ សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង៥ និង២០នាទី​ល្ងាច ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១។ ជនរងគ្រោះ​ឈ្មោះ LIN WEI ភេទ​ប្រុស អាយុ៤៤ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧៦១១៧៨ ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្នាក់នៅ​បន្ទប់​លេខ៧០៩ សណ្ឋាគារ កា​ដា​លី​ស ផ្ទះ​លេខ១០៥ ក្រុមទី១ ភូមិ១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ សម្ភារៈ​បាត់បង់​មាន កាបូបដៃ​ពណ៌​ខ្មៅ១, លិខិតឆ្លងដែន១សន្លឹក, កាត​ធនាគារ៣សន្លឹក, បណ្ណ​បើកបរ១សន្លឹក, ប្រាក់​ចិន៧០០, ប្រាក់​ដុល្លារ៨០ដុល្លារ។ ករណី​ទី២ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ២១៩ ផ្លូវ​លេខ៩៣ ក្រុម២៦ ភូមិ៥ សង្កាត់​អូរឫស្សី៤ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល៩ និង២០នាទី។ ជនរងគ្រោះ ឈ្មោះ WANG CHUNXIAO ភេទ​ប្រុស អាយុ៤១ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧២០១៦១ ចុះ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្នាក់នៅ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ២១៩ ផ្លូវ​លេខ៩៣ ក្រុម២៦ ក្រុម៥ សង្កាត់​អូរឫស្សី៤ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ សម្ភារៈ​បាត់បង់​មាន​លិខិតឆ្លងដែន​ជនជាតិ​ចិន១ក្បាល, អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន ចំនួន១សន្លឹក, កាត​ធនាគារ ៣សន្លឹក និង​ប្រាក់​ដុ​លា្ល​រ ១,៨០០ដុល្លារ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី១-ឈ្មោះ ផង់ វុទ្ធី ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី២-ឈ្មោះ អៀម សុខ​ឡាំ​ដា ហៅ​អិត ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ១៦០ សង្កាត់​ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទី៣-ឈ្មោះ ហេង ជួយ​ឡេង ភេទ​ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​វត្ត​កោះ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី៤-ឈ្មោះ គឹម ឆាយ​ហួត ហៅ​ពយ ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ល​ក់​គ្រឿង​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌចំការមន។ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ៣គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-9564, ម៉ាក ហុងដា​ឌ្រី​ម សេ១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-1562 និង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-0575 ៕

ប្រភព៖ ហេងលី