ជនសង្ស័យម្នាក់ត្រូវបាន ចាប់ខ្លួនតាមដីកាពាក់ពន្ធ័ករណីឆបោក
-

ខេត្តបាត់ដំបង ៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០៥នាទី នៅចំណុចក្រសាំងភ្នៅ ស្ថិតក្នុងភូមិ សំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះសហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ប្រត្តិបត្តិការអនុវត្តន៍តាមដីកាចាប់ខ្លួនលេខ ២៣៩៥ ត.ព្រ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ របស់ចៅក្រមស៊ើបសួរ ខេត្តបាត់ដំបង រ័ត្ន ស៊ីថា ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ តាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិបោះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅចំណុចខាងលើ ពីបទឆបោក កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិអូរពងមាន់ ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់អោយទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពៈ កូន ខ្លាតូច