ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ....(មានវីដេអូ)
រាជធានីភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ភេទប្រុស ដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ចូលជាថវិការដ្ឋ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។