សមត្ថកិច្ចធ្វើការអប់រំណែនាំ​ មនុស្សទាំង៨នាក់ ដែលលួចចូលទឹកដីថៃ ដើម្បីកាប់ឈើ បញ្ជូនឲ្យត្រឡប់ទីលំនៅឋាន
-

ពោធិ៍សាត់៖ អធិការនគរបាលស្រុកវាលវែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បានធ្វើការអប់រំមុខសញ្ញា លួចឆ្លងដែនខុសច្បាប់ចូលដីថៃ ដើម្បីកាប់ឈើគ្រញូងចំនួន​ ៨​ នាក់​ ហើយបញ្ជូនឲ្យត្រឡប់ទីលំនៅឋានវិញ។ អ្នកទាំង៨នាក់នោះ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុំ ស្រុកថ្ពង​ ខេត្ត​កំពង់ស្ពឺ រួមមាន៖ ១.ឈ្មោះ​ នឿន រ៉ាត់ ភេទប្រុស អាយុ​ ៣២​ ឆ្នាំ ២,ឈ្មោះ គល់ រ៉េម ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ ៣,ឈ្មោះ រ៉េម រាជ ភេទប្រុស អាយុ​ ១៦​ ឆ្នាំ ៤,ឈ្មោះ សុខ រ៉េម ភេទប្រុស អាយុ​ ៣៦​ ឆ្នាំ ៥,ឈ្មោះ ប៉ាង ធា ភេទប្រុស អាយុ​ ៣៧​ ឆ្នាំ ៦,ឈ្មោះ កែប សុខឃឿន ភេទប្រុស អាយុ​ ២៤​ ឆ្នាំ ៧,ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ​ ៤៥​ ឆ្នាំ ៨,ឈ្មោះ រ៉េត រ៉ូ ភេទប្រុស អាយុ​ ២០​ ឆ្នាំ ៕