ឯកឧត្តម លី ឆេង បានចុះមកសួរសុខទុក្ខ និងនាំថវិការ ជូនដល់គ្រួសារ របស់ប្អូនសុទ្ធ ពន្លឺបញ្ញា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ
-

កាលពីថ្ងៃម្សិលមិញ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះមកសួរសុខទុក្ខប្អូនប្រុស បញ្ញា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលប៉ះពាល់លលាក្បាលយ៉ាងធ្ងន់ធ្ងរ លោកបានលើកឡើងថា “ជួបសួរសុខទុក្ខ និងនាំយកថវិកាក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ចំនួន ៣,០០០$ ជូនដល់ក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផ្តល់អាហារូបករណ៍សិក្សា ១០០% ជូនដល់ក្មួយៗ ២នាក់ ដែលត្រូវជាប្អូនស្រីរបស់ក្មួយ បញ្ញា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨” ជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារ និងសួរសុខទុក្ខក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា សិស្សថ្នាក់ទី១២ នៃសាលា ប៊ែលធី អន្តរជាតិទី១២ (ផ្សារដីហុយ) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រហូតបាត់ការចងចាំ និងបានវះកាត់ប្តូរលលាដ៍ក្បាល។ ដើម្បីជួយសម្រាលបន្ទុកក្នុងក្រុមគ្រួសារ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍សិក្សា ១០០% ជូនដល់ក្មួយៗ ២នាក់ គឺក្មួយ ស៊ឹង សួនកន្និកា និងក្មួយ អូន ដាលីនសូរិយា ដែលត្រូវជាប្អូនស្រីរបស់ក្មួយ ពន្លឺបញ្ញា ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12)។ អ៊ំសូមលើកទឹកចិត្ត ក្មួយស្រីទាំងពីរ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណ ក៏ដូចជាជួយមើលថែបងប្រុស ដើម្បីសម្រាលការងាររបស់លោកឪពុកអ្នកម្តាយ។ ជាមួយគ្នានេះដែរ ឯកឧត្តម យក់ ចំរើនប្ញទិ្ធ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក៏បាននាំយកថរិកាសំណងចំនួន ៣,០០០$ (បីពាន់ដុល្លារសហរដ្ឋអាមេរិក) តាមកិច្ចព្រមព្រៀងរវាងសាលា ប៊ែលធី អន្តរជាតិ ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (លើកទី១ ចំនួន ៣០០$) ហើយ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០$ (ពីររយដុល្លារសហរដ្ឋអាមេរិក) បន្ថែមទៀត សរុបចំនួន ៣,៥០០$ (បីពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់ក្មួយ ពន្លឺបញ្ញា ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលបានសហការយ៉ាងជិតស្និតក្នុងការបម្រើសេវាកម្ម ជូនដល់សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលសាលា បានទិញជូនប័ណ្ណធានារ៉ាប់រងនេះ ជាពិសេស ឯកឧត្តម បានចំណាយពេលវេលាអញ្ជើញមកសួរសុខទុក្ខ ក៏ដូចជានាំយកថវិកា មកជូនដល់ក្មួយប្រុស ដោយផ្ទាល់នាពេលនេះ។ អ៊ំក៏សូមជូនពរឱ្យក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា ឆាប់បានជាសះស្បើយពីជំងឺ និងមានការចងចាំឡើងវិញ ព្រមទាំង អាចបន្តការសិក្សា នាពេលខាងមុខ៕ --- "Visiting and bringing $ 3,000 of FORTE Insurance Company to student named Soth Ponleupanha, a grade 12 student of BELTEI International School who got traffic accident, and offering 100% scholarships to his two sisters, on May 29, 2018" Visiting the family and student named Soth Ponleupanha, a grade 12 student from BELTEI IS Campus 12 (Phsar Deihoy) who got serious traffic accident in November 2017, causing him in losing all of his memories and having a surgery on his skull. In order to help the family burden, I decided to offer the 100% scholarships to two sisters of Ponleupanha to continue their studies at BELTEI International School until finishing General Education Grade 12 and ESL Program Level 12. I would like to encourage both of you to keep studying hard and to be grateful and achieve the objectives of your parents, as well as to take care of your brother. Furthermore, H.E. Youk Chamroeunrith, Director-General of Forte Insurance Company, also brought $ 3,000 claiming cost (Three thousand US dollars) as in the agreement between BELTEI International School and Forte Insurance Company ( The first claiming cost $ 300), and he also offered other $ 200, totaling $ 3,500 (three thousand five hundred US dollars) to help Ponleupanha’s family burden. I would like to thank His Excellency, Director-General of Forte Insurance Company, who has closely cooperated by serving all BELTEI International School students from Grades 9 to 12 in which the school purchased for them, especially spending his valuable time visiting and giving the money directly. I wish Panha fast recovery, and I hope that he will become as normal and be able to remember and continue his study in the near future.

មានវីដេអូ៖ ប្រភព៖ LY Chheng, Director-General of BELTEI Group