មន្ត្រីសាខាកាំកុងត្រូល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះពិនិត្យគុណភាពផលិតផលម្ហូបអាហារចម្រុះនៅផ្សារទំនប់រលក និងកន្លែងលក់ដូរនៅម្តុំឧត្តនិយម ក្រុងព្រះសីហនុ
ក្រុងព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងមន្ត្រីរដ្ឋបាលពាក់ពន្ធ័ចុះពិនិត្យគុណភាពផលិតផលម្ហូបអាហារចម្រុះនៅផ្សារទំនប់រលកក្នុងសង្កាត់លេខ១ និងកន្លែងលក់ដូរនៅម្តុំឧត្តនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយផ្តោតជាសំខាន់ទៅលើការធ្វើតេស្តុបឋម រកមើលសារធាតុគីមីហ្វរ័ម៉ុលនៅក្នុងអាហារសមុទ្រក្លាស្សេ ក៍ដូចជារកមើលគីមីបូរ៉ាក់នៅក្នុងម្ហូបអាហារចម្រុះផ្សេងៗទៀត ព្រមទាំងពិនិត្យផងដែរនៅអាហារវេចខ្ចប់រួចដើម្បីមើលពីគុណភាពទូទៅនិងកាល បរិច្ឆេទប្រើប្រាស់ ។












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។