រំភើបណាស់...ចប់ថ្នាក់បរិញ្ញាបត្រនៅសាលាកសិកម្ម ចាប់មុខរបរចិញ្ចឹមសត្វគោ រហូតទទួលបាន...
-

កំពង់ឆ្នាំង៖ ក្នុងវ័យ៣០ឆ្នាំ យុវជន ណក់ ផល្លី ដែលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចំការដូង ផ្នែកពេទ្យសត្វ ហើយក៏តោងចាប់យកអាជីពជាអ្នកចិញ្ចឹម សត្វគោ មិនខ្វល់ប្រលាក់ជាប់ក្លិនលាមកគោឆ្វេះស្អុយ ។ តែអ្វីដែលមជ្ឈដ្ឋានកសិករមិននឹកស្មានដល់នោះ របស់ចិញ្ចឹមសត្វគោរបស់ យុវជនបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបនេះក៏ទទួលបាន ពានពីសម្តេចប្រមុខដឹកនាំប្រទេស ប្រកបដោយស្នាមញញើមបង្អួតញាតិ។ យុវជន ដែលមិនស្រម៉ៃការងារស៊ីវីល័យ មកចាប់របរចិញ្ចឹមសត្វគោ នាម ណក់ផល្លី ត្រូវបានបង្ហាញថា «ជាកូនកសិកររស់នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងមោទនភាព ឡើងឈ្មោះជា យុវជនឆ្នើមលើរបរចិញ្ចឹមសត្វគោនោះ បានបង្ហាញថា «ក្រោយពីខ្លួនរៀបការប្រពន្ធរួចខ្លួនបានចាប់ផ្ដើមរបស់ចិញ្ចឹមគោតែប៉ុន្មានក្បាលប៉ុណ្ណោះ។បន្ទាប់មានការជោគជ័យម្ដងបន្តិចៗលោកក៏បានទិញដីពង្រីករបរបន្ថែមរហូតក្លាយជាកសិករមួយដែលមានចំណេះ និងជំនាញច្បាស់លាស់»។

ប្រភព៖ dara-news