ទីកន្លែងដែលព្រះបាទជ័វរ័្មនទី២បានមកធ្វើពិធីទេវរាជ វាយបំបាក់.ក រូបចម្លាក់ស្ដេចជ្វា ដែលមានទីតាំងនៅ....(មានវីដេអូ)
-

#ប្រាសាទអារាមរោងចិន គឺជាប្រាសាទភ្នំ កសាងនៅ ស.វទី៩ ក្នុងឆ្នាំ៨០២ នៃគ្រឹះសករាជ ក្នុងរាជព្រះបាទជ័យវរ័្មនទី២។ ទីនេះហើយ គឺជាកន្លែងដែលព្រះបាទជ័វរ័្មនទី២បានមកធ្វើពិធីទេវរាជ វាយបំបាក់ ក រូបចម្លាក់ស្ដេចជ្វា ដើម្បីប្រកាសឯករាជ្យនគរកម្ពុជារួចផុតពីការគ្រប់គ្រង់របស់ជ្វា ហើយជាឆ្នាំដែលសម័យអង្គរចាប់ផ្ដើមឡើងនៅគ្រានោះផងដែរ។ _______________________ «ស្ថាបនិកអាណាចក្រអង្គរ ព្រះបាទជ័យវរម្មន័ទី២មានស្នាដៃអស្ចារ្យប៉ុណ្ណាសំរាប់ខ្មែរ» បើគេនិយាយអំពីអាណាចក្រអង្គរគ្រប់គ្នាប្រាកដជានឹកឃើញដល់ស្ដេចពីរអង្គទី១ គឺព្រះបាទជ័យវរ្ម័នទី៧ និងមួយអង្គទៀតគឺព្រះបាទជ័យវរ័្មនទី២។ ថ្ងៃនេះយើងសូមនាំមិត្តអ្នកអានមកស្គាល់ព្រះបាទទជ័យវរ្ម័នទី២ថាតើព្រះអង្គមានស្នាដៃអស្ចារ្យប៉ុណ្ណាសំរាប់ប្រទេសជាតិរបស់ព្រះអង្គ។ ប្រវត្តិវិទូទាំឡាយបានលើកឡើងថាព្រះបាទជ័យវរ្ម័នទី២គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេសឡើងវិញនៅសតវត្សទី៩ដែលគ្រប់គ្នាប្រសិទ្ធនាមថាជាស្ថាបនិកប្រវត្តិសាស្រ្តអាណាចក្រអង្គ។ បើទោះបីជាគេជឿថាព្រះអង្គមានស្នាដៃសំខាន់ដូច្នោះមែន ប៉ុន្តែមានឯកសារតិចតួចបំផុតដែលនិយាយពីរាជកិច្ចទ្រង់ក្នុងសម័យនោះ។ ក្នុងរចកាលរបស់ព្រអង្គនិងបុត្រាព្រះអង្គនៅប្រហែលចន្លោះពីឆ្នាំ៨០២ដល់ឆ្នាំ៨៧៧ពុំមានបន្សល់ទុកសិលាចារឹកទាល់តែសោះ។ ពត៌មានភាគច្រើនអំពីព្រះអង្គបានមកពីសិលាចរឹកស្តុកកក់ធំ(k 235) នៅឯប្រទេសថៃនិងសិលាចារិកផ្សេងៗទៀតដែលសរសេរនៅសម័យកាលជាង២០០ឆ្នាំក្រោយ។ បើយោងតាមសិលាចារិកប្រាសាទគោកចកព្រះបាទជ័យវរ្ម័នទី២សុគត់នៅឆ្នាំ៨៣៤ ដូច្នេះព្រអង្គមានព្រះជន៨៤ព្រះវស្សរឺតិចជាងនេះ។ យោងតាមសិលាចារិក K 134 ដែលសរសេរជាភាសារសំស្រ្កឹតនិយាយថា ព្រះបាទជ័យវរ្ម័នទី២មានគោរមងាថា បរមេស្វរវល្លភៈ មានន័យថាគួរជាទីស្រលាញ់របស់ បរមេស្វរៈ ដែលជាឈ្មោមួយរបស់ព្រះឥសូរ។ ហើយក្នុងសិលាចារឹកសម័យអង្គរ ពាក់ព័ន្ធនឹងព្រះអង្គក្រោយពេលចូលទីវង្គត់ជាពិសេសសិលាចារឹកស្តុកកក់ធំដដែលគេហៅព្រះអង្គថា បរមេស្វរៈ ដែលមានន័យថាស្ដេចយាងទៅស្ថានបរមេស្វរៈ រឺស្ថានព្រះឥសូរ។ ដូច្នេះហើយទើបគេជឿថាព្រះព្រះអង្គបានយាងទៅស្ថានព្រះឥសូប្រាកដមែនក្នុងឋានះជាអទិទេព។ ចំណែកនៅលើដីគេប្រតិស្ថានព្រះនាមព្រអង្គ បរមេស្វរះ នៅត្រង់តួប៉ម កណ្ដាលជួរមុខនៃប្រាសាទព្រះគោ។ សកម្មភាពនយោបាយនិងស្នាដៃរបស់ព្រះអង្គ ព្រះអង្គបានចាប់ផ្តើមសកម្មភាពនយោបាយនៅប្រហែលចន្លោះឆ្នាំ៧៨១ ព្រះអង្គបានរត់ភៀសខ្លួនពីប្រទេសជ្វា រួចហើយព្រះអង្គបានបង្រួមបង្រួមទឹកដីកំណើតរបស់ព្រះអង្គគឺ អនិន្ទិតបុរៈ និងសម្ភុបុរៈ ដែលមានទីតាំងនៅម្ដុំខេត្តក្រចេះ និងកំពង់ចាមសព្វថ្ងៃ។ ក្រោយមកព្រះអង្គបានធ្វើតំណើរពីកន្លែងមួយទៅកន្លែងមួយទូទាំងប្រទេសដើម្បីស្ដារប្រទេសជាតិឡើងវិញដែលនៅពេលនោះត្រូវបានញាំញីដោយការឈ្លានពានពីសំណាក់ប្រទេសចាមហើយប្រទេសទាំងមូលត្រូវបានបែងចែកជា រដ្ឋស្វយ័ត្នជាច្រើនចាប់ពីសតវត្សទី៨មកជាពិសេសគឺចេនឡាគ្មានឯកភាពគ្នាជារដ្ឋតែមួយនោះទេ។ តាមរយៈសិលាចរឹកស្តុកកក់ធំ សិលាចារឹកវត្តសំរោងព្រៃវែង និងសិលាចារឹកសប្បាកប្រទេសថៃ (ពិធីតាំងព្រះពោធិសត្វលោកេស្វរៈ៩អង្គលើភ្នំអភយគិរីដើម) បានឲ្យដឹងថាព្រះរាជាព្រះបាទជ័យវរ្ម័នទី២បានប្រារពពិធីដ៏ធំចំនួនបីនៅទីកន្លែងខុសៗគ្នាក្នុងគោលបំណងប្រសិទ្ធី(កុំឲ្យប្រទេសកម្ពុជាចំណុះជ្វា រឺកុំឲ្យប្រទេសជ្វាដាក់ប្រទេសកម្ពុជាជាចំណុះបាន)។ ក្នុងសកម្មភាពនយោបាយបង្រួបបង្រួមជាតិ និងកសាងប្រទេសជាតិឲ្យក្លាយទៅជាចក្រភពដ៏ខ្លាំងក្លា ព្រះអង្គបានផ្លាស់ប្ដូររាជធានីជាច្រើនកន្លែង។ ព្រះអង្គបានឡើងសោយរាជ្យលើកដំបូងនៅ ឥន្រ្ទបុរៈ នៅឯស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលទីនោះជាទឹកដីកម្មសិទ្ធិរបស់ព្រហ្មណ៏ដ៏ល្បីល្បាញម្នាក់ឈ្មោះ សិវៈកៃវល្យ។ ក្រោយមកព្រះអង្គបានផ្លាស់ប្ដូររាជធានីជាបន្តរបន្ទាប់ទៅកាន់តំបន់អង្គរខេត្តសៀមរាបដែលទំនងពេលនោះគេហៅថាខេត្តបូពាហ៌ទិស។ ព្រះអង្គបានកសាងរាជធានីដំបូងនៅខេត្តសៀមរាបគឺ ហរិហរាល័យ ដែលមានទីតាំងនៅរលួសខេត្តសៀមរាបសព្វថ្ថៃ ដែលមានប្រាសាទសំខាន់ៗដូចជា បាគង ព្រះគោ និងលលៃ។ ក្រោយមកព្រះអង្គបានប្ដូរទៅទីក្រុងមួយទៀតឈ្មោះថា អមរេន្ទ្របុរៈ ដែលមានទីតាំងនៅប្រហែលជាម្ដុំបារាយណ៍ទឹកថ្លារឺតនៅតំបន់ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ។ ជាចុងក្រោយព្រះអង្គបានប្ដូរទៅកាន់កន្លែងដ៏ល្បីល្បាញដែលប្រជាជនខ្មែរភាគច្រើនស្គាល់នោះគឺ មហេន្ទ្របរពត៌ គឺភ្នំគូលែន ដែលជាកន្លែងដែលព្រះអង្គបានធ្វើពិធី លេហ រឺពិធីទេវរាជ (​ភាសារខ្មែរ កម្រតេងជគតរាជ)​​ ដើម្បីអភិសេកព្រះអង្គឲ្យក្លាយទៅជាស្ដេចចក្រពត៌រឬស្ដេចអទិទេពដ៏ពិតប្រាកដដើម្បីពង្រឹងអំណាចរបស់ព្រះអង្គក្នុងការគ្រប់គ្រងប្រទេសជាតិ។ សរុបមកស្នាព្រះហស្ដហ៍របស់ព្រះបាទជ័យវរ្ម័នទី២គឺ ព្រះអង្គបានបង្រួបបង្រួមជាតិឲ្យមានស្ថេរភាពជារដ្ឋតែមួយហើយបានពង្រីកអំណាចរបស់ខ្មែរនៅដែនដីភាគខាងលេចនិងភាគខាងជើងគឺមួយភាគធំនៃប្រទេសថៃ និងប្រទេសឡាវបច្ចុបន្ន។ ព្រះអង្គបានក៏សាងរាជធានីបីសំខាន់ៗគឺ ហរិហរាល័យ(រលួស) អមរេន្ទ្របុរៈ(បារាយខាងលេច) និងមហេន្ទ្របុរៈ នៅលើភ្នំគូលែន។ នៅបណ្ដាលទីក្រុងដែលព្រះអង្គកសាងទាំងនោះព្រះអង្គបានកសាងប្រាសាទជាច្រើនផងដែរ តែភាគច្រើននៃប្រាសាទទាំងនោះគឺតូចៗហើយបែកបាក់ស្ទើរតែមើលទាំងស្រុង មានដូចជាប្រាសាទព្រៃមន្ទីរ ប្រាសាទអារាមរោងចិន ស្រះដំរីនិងប្រាសាឬជាច្រើនទៀតនៅលើខ្នងភ្នំគូលែនដែលពួកអ្នកបុរាណវិទ្យាកំពុងធ្វើកំណាងនិងរុករកនាពេលបច្ចុបន្ននេះ។ ព្រះបាទជ័យវរ្ម័នទី២គឺជាអ្នកស្ថាបនាអាណាចក្រអង្គររឺចក្រភពខ្មែរបើកផ្លូវឲ្យក្សត្រក្រោយៗមកទៀតមានឳកាសកសាងស្នាដៃធំៗជូនជាតិរហូតដល់សតវត្សទី១៥ដែលធ្វើឲ្យកិត្តិនាមប្រទេសកម្ពុជាល្បីរន្ទឺពេញសកលលោក។

មានវីដេអូ៖ ប្រភព៖ អាចារ្យធំ នគររាជ