ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យ លេបត្របាក់ទាំងស្រុង ម្ចាស់ផ្ទះបានត្រឹមតែស្រែកយំ
-

កំពង់ធំ ៖ ឆេះផ្ទះ១ខ្នងទំហំ៦មx៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី រនាបក្តារ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨កើតឡើងនៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ សមត្ថកិច្ចបានអោយដឹងថា​ម្ចាស់ផ្ទះឈ្មោះ ហុឹម ពិន ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិ/ឃុំកើ់តហេតុខាងលើ បង្កអោយឆេះផ្ទះទាំងស្រុង ទំហំ ៦មx៧ម អង្ករចំនួន៣បេស្មើ១៥០គីឡូក្រាម គ្រែឈើចំនួន២ ទូរឈើចំនួន១ ពូកចំនួន២ សៀវភៅគ្រួសារ សំបុត្រកំណើតចំនួន២និងឯកសារផ្សេងៗមួយចំនួនទៀត ប្រាក់រៀលចំនួន៣០០០០០រៀល ខ្សែកមាស២.៥ជី ទូរទស្សន៍ចំនួន១គ្រឿង វិទ្យុចំនួន២គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ករណីឆេះខាងលើមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ មូលហេតុ: ផ្ទុះសេចរន្តផ្ទាំងសូឡា ហើយរថយន្តអគ្គិភ័យចេញអន្តរាគមន៍មិនទាន់ទេ៕

ដោយ៖ និស្ស័យ