វីវហើយ! លោក ហេង ​រតនៈ បកស្រាយពីរឿងចោទប្រកាន់របស់ប្រទេសថៃថា ជាប់ពាក់ព័ន្ធ និងការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ពេលនេះប្រទេសថៃចេញដេកា តាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ថៃ...
សីហា
-

កាលពីថ្មីៗនេះ វិបសាយថៃបានចុះផ្សាយពីដេការចាប់ខ្លួន លោក ហេង ​រតនៈ ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនិងការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា នេះបើយោងតាម dailynews ដោយប្រើវិបសាយនេះ វាយប្រហារ លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា (Prayut Chan-o-cha) ថា "កុំ​រឿង​ច្រើនពេក បើ​សាំង​ឡើងថ្លៃ យក​ទឹក​មកចាក់​ជំនួស​ទៅ"។

ពេលនេះលោក ហេង ​រតនៈ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ហេង រតនៈ (Heng Ratanak) ៖ ខ្ញុំបាទ​ឈ្មោះ ហេង​រតនៈ ខ្ញុំ​សូម​ប្រកាស​ច្រានចោល​នូវ អត្ថបទ​មួយ​របស់​ប្រទេស​ថៃ​មួយ ដែល​បាន​ចោទថា​ខ្ញុំ​ជា​ម្ចាស់​វែបសាយ ផ្សេងៗ​ពាក្យ​ព័ន្ធ នឹង​ការធ្វើ​ពត៌មាន កុហក​បោកប្រាស់ ទៅលើ​រឿង​តំលៃ​សាំង​ជាដើម ខ្ញុំ​សូម​ច្រានចោល​ថា​ខ្ញុំ​មិនបាន​ធ្វើ មិនបាន​សរសេរ​មិនបាន Share ទៅលើ​រឿង​ណាមួយ​ដូច​អ្វីដែល ប៉ូលីស​ថៃ​បាន ចោទប្រកាន់​នោះទេ មូលហេតុ​ដែល​ជាប់​ឈ្មោះ​ខ្ញុំ គឺ​ដោយសារតែ ខ្ញុំ​បាន​ជួយ​ទិញ Hosting Domain អោយ​កូនសិស្ស​គ្រប់គ្នា​ដែល​កាល​យូរ​ឆ្នាំមុន​ខ្ញុំ​ជា​គ្រូបង្រៀន​វែបសាយ ខ្ញុំ​ជា​គ្រូបង្រៀន​បង្កើត នឹង​ប្រើប្រាស់​វែបសាយ (WordPress) ខ្ញុំ​សូម​ប្រកាស​ច្រានចោល​ថា​ខ្ញុំ​មិនបាន​ពាក់ព័ន្ធ ជាមួយ​អ្នក​ដែល​ផុស​អត្ថបទ​នេះ​ទេ ខ្ញុំ​គ្រាន់តែ​ផ្តល់​សេវា​បង្ហោះ (Hosting) (Domain) ព្រោះ​ខ្ញុំ​ជា​គ្រូបង្រៀន​វែបសាយ ៕ លីង​អត្ថបទ​ដែល​ចោទប្រកាន់​ខ្ញុំ​ខ្ញុំ​សុំ​ច្រានចោល​ការចោទប្រកាន់​នេះ ៖ »​។​
ប៉ុន្តែអ្វីដែលកើតឡើងហើយនោះ មិនអាចបកស្រាយតាមរយៈគណនីហ្វេសប៊ុកនោះទេ ដោយ លោក ហេង រតនៈ និងត្រូវចូលខ្លួនបំភ្លឺ តាមការអនុម័ត​ដោយ​តុលាការ​ថៃ​ ហើយនិឹងរង់ចាំ​រួមសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ អាច​នឹងមាន​ការចាប់​ប​ញ្ចូ​ន​ខ្លួន​ទៅ​ទទួលទោស​នៅ​ប្រទេស​ថៃ​។​
លើសពីនេះទៅទៀត តាមរបាយការណ៍ទេសប្រទេស​ថៃ​បាន​បង្ហើប​ផងដែរ​ថា ទោស​របស់លោក ហេង រតនៈ អាចត្រូវ​ជាប់ពន្ធនាគារ​មិន​លើសពី ៥ ឆ្នាំ ឬ ពិន័យ​ជា​ទឹកប្រាក់​មិន​លើសពី ១ សែន​បាត (​ប្រហែល​ជាង ៣០០០ ដុល្លារ​) ឬ អាច​នឹងត្រូវ​ទាំង​ជាប់ពន្ធនាគារ រួមទាំង​ពិន័យ​ជា​ទឹកប្រាក់​ជាមួយគ្នា ព្រោះ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ គឺ​បង្ក​ភាព​ប៉ះពាល់​ដល់​ផ្នែក​រដ្ឋាភិបាល និង បង្ក​ភាពច្របូកច្របល់​ដល់​ប្រទេស​ថៃ ដូចនេះ​បានស្នើ​សុំ​ដល់​តុលាការ​កំពូល​ចេញ​លិខិត​ចាប់ខ្លួន​ដើម្បី​មក​ផ្តន្ទាទោស​តាមច្បាប់​របស់​ប្រទេស​ថៃ​ជាបន្ទាន់ ៕