លោកយិន សារិន ម្ចាស់បទ ជីវិតក្មេងវត្ត បានទទួលមរណៈភាពហើយ...(មានវីដេអូ)
-

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ឧសភានេះ ព្រះតេជគុណ ព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានឲ្យដឹង​ថា៖​ ថ្ងៃនេះខ្ញុំព្រះករុណាអាត្មាភាព បាននិមន្តមកសួរសុខទុក្ខ ញោម យិន សារិន ដែលជាសិល្បករជើងចាស់ និងជាម្ចាស់បទ (ជីវិតក្មេងវត្ត) ដែលពេលនេះមិនដូចមុននោះទេ ពេលវេលាមិនអនុគ្រោះយើងឡើយ ញោម​បានធ្លាក់ ខ្លួនឈឺ សំរាកនៅកន្ទេល អាត្មាភាពមានអារម្មណ៍ ក្ដុកក្ដួល នឹកឃើញអនុស្សាវរីយ៍ចាស់ៗ ជាច្រើន ដែលធ្លាប់ស្តាប់សំនៀងញោម។

ដំណឹង លើកាលវិវត្តសុខភាពធ្លាក់នៅចំណុចចុងក្រោយ របស់ម្ចាស់បទ (ជីវិតក្មេងវត្ត) ដែល​ជា​​បទចម្រៀងបង្ហាញពីដំណើរជីវិតប្រមុខដឹកនាំប្រទេសនោះ នៅរសៀលថ្ងៃដដែលនេះ នៅក្នុង​បណ្តាញ​សង្គម​ក៏​បង្ហាញសារជូនដំណឹង ពីស្ថានភាពជំងឺម្ចាស់បទចម្រៀងដែលបង្កប់ដោយជីវិតតស៊ូថ្នាក់ដឹកនាំនេះបន្ថែម ដោយ​បង្ហា​ញសារដ៏ខ្លីថា «លោក គ្រូ យិន សារិន ដង្ហើមចុងក្រោយហើយមិត្តអើយ»។
លោកយិន សារិន ជាអ្នកចម្រៀងល្បីឈ្មោះ ដែលបទចម្រៀង ល្បីៗរបស់លោក មានដូចជាបទ «ទំនួញផ្លូវ​លំ​», «ជីវិតក្មេងវត្ត», «ជីវិតអ្នកចម្ការវាសនាអ្នកស្រែ» «ទឹកចិត្តមេទ័ព» និងបទ «អនិច្ចាស្ពានដែក» ជាដើម ។
លោកយិន សារិន បាត់មុខពីពិភពសិល្បៈមួយរយៈកន្លងមក ដោយសារជំងឺទឹកនោមផ្អែម ។ជា​ដំណឹងមួយ​ដែល​សោកសៅដោយ លោកគ្រូ យិន សារិន ជាសិល្បករជើងចាស់ និងជាម្ចាស់បទ “ជីវិតក្មេងវត្ត” បាន​ធ្លាក់​ខ្លួន​ឈឺធ្ងន់ជាច្រើនឆ្នាំ រហូតដល់ពេលនេះគឺលែងដឹងខ្លួនទៅហើយ ដោយសព្វ​ថ្ងៃកំពុង​តែស្នាក់​នៅក្នុង​បុរី​ប៉េង​ហួត ព្រែកលៀប។
មានវីដេអូ៖ ប្រភព៖ dara-news