កន្លែងកត់ឆ្នោតយួនដ៏ធំមួយនៅខណ្ឌមានជ័យ ត្រូវអាជ្ញាធរមូលដ្ឋានចុះបង្ក្រប និងឃាត់មនុស្ស៣នាក់ដកហូតសម្ភារនឹងលុយខ្មែរ.លុយដុល្លារ,មួយចំនួនធំ
ភ្នំពេញ៖ មេឆ្នោតដុះស្លែមួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យឆ្មក់បង្ក្រាប ឃាត់បានមនុស្ស៣នាក់(ស្រីម្នាក់) នឹងដកហូតបានសម្ភារកត់ឆ្នោត នឹងលុយដុល្លារ,លុយខ្មែរ មួយចំនួន ដោយប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែង ភូមិឆ្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិនេះដឹកនាំដោយលោក ឌីរ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនឹងមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ហើយមុនឈានដល់ការបង្ក្រាបគឺ ប្រជាពលរដ្ឋបានរាយការណ៍នឹងប្តឹងដល់អាជ្ញាធរខណ្ឌ ទើបកម្លាំងជំនាញចុះស្រាវជ្រាវឃើញជាក់ស្តែងក៏ឆ្មកចុះបង្ក្រាបភ្លាមៗតែម្តង។ ចំពោះករណីកម្លាំងសមត្ថកិច្ចឆ្មកបង្ក្រាបទីតាំងខាងលើនេះ បានឃាត់ខ្លួនមេឆ្នោតត្រូវជាប្តីប្រពន្ធចំនួន២នាក់ នឹងអ្នកចាក់ឆ្នោតចំនួនម្នាក់ ហើយបានដកហូតសម្ភារសម្រាប់កត់ នឹងលុយខ្មែរចំនួនជាង៥លានរៀល នឹងលុយដុល្លារចំនួន៣៧៥$ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ រួមនឹងវត្ថុតាំងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណូមពរបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។