សូមបងប្អូនមេត្តាជួយដល់ពួកគាត់ មិនបានជួយអ្វីច្រើន សូមត្រឹមតែ...
-

អាតិរិច្ឆាន​ ធ្វើទារុណកម្មប្រពន្ធរីងរៃរហូតស្លាប់​ រំលោភកូនស្រីបង្កើត អាណិតជីវិតក្មួយស្រី​ សូមចែករំលែក​ Share បន្តទាំងអស់គ្នា ☎️098 230 369 ; ☎️087 230 369 គួរពុំគួរសុំខន្តីអភ័យទោសចំពោះគ្រួសាររងគ្រោះ​ ដ៏កម្សត់មួយ​ និងសាធារណជន ដែលយើងខ្ញុំក្រុមការងារ​ សូមអំពាវនាវ​សប្បុរសជន​ ក្នុងនិងក្រៅប្រទេស​ មេត្តាជួយដល់លោកយាយផង​ ត្រូវទទួលបន្ទុកចិញ្ចឹមចៅកំព្រា​ ដោយសារមានឪពុកចិត្ត​តិរច្ឆាន​ លើកដៃធ្វើទារុណកម្មប្រពន្ធ​ រហូតធ្លាក់ខ្លួនឈឺស្លាប់​ ហើយរំលោភកូនស្រីបង្កើត​ អាយុក្រោមដប់ឆ្នាំ​ គម្រាមសំលាប់ជាច្រើនលើកច្រើនសារ​ ។ បើទោះបីជាច្បាប់​ បានចាប់បុរសនោះដាក់គុកហើយក៏ដោយ​ ប៉ុន្តែរឿងរ៉ាវទាំងនោះ​ ហាក់ដូចនៅដិតដាមក្នុងជីវិតក្មេងស្រីដ៏កម្សត់​ តក់ស្លុត​ និយាយពីឆ្វេងទៅស្តាំ​ លែងសូវដឹងអ្វីដូចកាលពីមុន​ ។ ភារកិច្ច​ចិញ្ចឹមថែរក្សា​ ត្រូវធ្លាក់ទៅលើដូនចាស់ម្នាក់​ អាយុ​ 70ឆ្នាំ​ ក្រីក្រ​ នៅខ្ទម​រហែក​ រើសអេតចាយ​បណ្តើរ​ រើសអុសបណ្តើរ​ ទូលផង​ ឌុបផងម្នាក់ឯង​ ដើម្បីចិញ្ចឹមចៅ​ នៅភូមិដូនអុន​ ឃុំដូនកែវ​ ស្រុកពួក​ ខេត្តសៀមរាប​ ។ សូមពុកម៉ែបងប្អូនសប្បុរសជន​ មានក្តីមេត្តា​ ជួយឧបត្ថម្ភ​គ្រួសារលោកយាយផង​ តិចក្តី​ ច្រើនក្តី​ តាមលទ្ធភាព​ អង្ករ​ ខោអាវ​ សំលៀកបំពាក់​ លុយកាក់​ .... សូមទាក់ទង​ឧបត្ថម្ភ តាមរយៈ មូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន” ៖ ?Name : ទឹម រ័ត្ន (Ms. Tim Rath) ☎️Mobile : 098 230 369 ; 087 230 369 ?Inbox Facebook : Ngin Peouv ✉️E-mail : pcn.khmeramatak@gmail.com ?ACLEDA Bank: 3600-00-206313-1-8 ??? សូមអរគុណ !

ប្រភព៖ មូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន” Khmer Help Khmer Of Indigent