បើមេអ្នកប្រើពាក្យសំដីចំពោះអ្នកបែបនេះ តើអ្នកគិតយ៉ាងណា???...(មានវីដេអូ)
-

នេះបើយោងតាម គណនីហ្វេសប៊ុក Khmer-Report បានលើកឡើងថា "មេចរឹកបែបនេះ​ សុំឈប់អត់ស្ដាយការងារទេ"។ ល្បីពេញបណ្តាញសង្គមហ្វេសប៊ុក រវាងបុគ្គលិកម្នាក់និងចៅហ្វាយនាយ ឈ្លោះគ្នា ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការអាក់អន់ចិត្តចំពោះចៅហ្វាយនាយ ម្នាក់នេះយ៉ាងខ្លាំង។ បើទោះបីជាយើងជាបុគ្គលិកគេ តែយើងក៏មានកិត្តិយសគ្រប់គ្រាន់ ក្នុងនាមជាមនុស្សម្នាក់ នៅក្នុងសង្គមមួយនេះ ហើយបើមានចៅហ្វាយនាយដែលប្រើសំដី មិនសមដាក់យើង តើយើងគួរធ្វើបែបណា? តើបងប្អូនគិតយ៉ាងណាចំពោះរឿងមួយនេះ? មានអ្នកចូលមកខមិនជាច្រើនបានលើកឡើងថា "ជេរម្ដាយគេគិតថាខ្លួនត្រូវទៀតមែនទេ ចុះបើគេជេរម៉ែអ្នកមានអារម្មណ៍យ៉ាងមិចទៅ" នេះជាការលើកឡើងរបស់គណនីហ្វេសប៊ុក Khin Vannet។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ni Kolay បានលើកឡើងថា "គិតថាកូនចៅនិងត្រូវ១០០% មែន?? តមាត់អត់ឈប់ហើយសួរមេវិញល្មមតែគេខឹងស្តាប់បរទេសនិយាយទៅបានដឹង( តែមេជេម៉ែខ្ញុំក៏ទ្រាំអត់បានដែរ)" នៅក្នុងនោះក៏មានអ្នកចូលមកខមិនតបវិញថា "ធ្វើជាថ្នាក់ដឹកនាំគេមិនត្រូវនិយាយពាក្យ ហែង អញនោះទេគួរតែប្រើពាក្យណាល្អជាងនេះ" និង "តែពាក្យក្ដួយម៉ែហែង មួយមាត់ ទោះដំណែងអ្វីក៏ដោយក៏ខុសដែរ"។

មានវីដេអូ៖ ប្រភព៖ Khmer-Report