ភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីពេញដោយបទពិសោធន៍ ហ៊ិន ច័ន្ទនីរ័ត្ន ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ ជាច្រើននៅក្នុងវិស័យសិល្បះ ព្រមទាំងចូលចិត្តអំពើសប្បុរសធម៏ទៀតផង ជាក់ស្តែងថ្មីៗនេះនាងត្រូវបាន ស ស យ ប ខេត្តព្រៃវែងបានតែងតាំងនាងជាទូតសុឆន្ទៈនៃ គណកម្មការផលិតទូកងថែមទៀតផង។ នាងបានថ្លែងទាំងរំភើបលើគណនីហ្វេសប៊ុកនៅថ្ងៃនេះថា «នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ស ស យ ប ខេត្តព្រៃវែង ដែលបានសំរេចតែងតាំងនាងខ្ញុំជាទូតសុឆ្ឆន្ទៈនៃគណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក»។ ពិធីការិនីរូបស្រស់បានបន្ថែមទៀតថា «នាងខ្ញុំនឹងខិតខំផ្សព្វផ្សាយឲ្យបានច្រើននូវអ្វីដែលជាវប្បធម៌ និងមរតកដូនតាដែលបានបន្សល់សំរាប់យុវជនជំនាន់ក្រោយជាក់ស្តែងទូកងដែលកំពុងផលិតនេះ និងធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា»។ ទន្ទឹមនឹងភាពសប្បាយរបស់សាម៉ីខ្លួនផងនោះ អ្នកគាំទ្រនាងជាច្រើនក៏បានចូលរួមសម្តែងក្តីរំភើបជាមួយនាងផងដែរ ដោយពោលពាក្យអបអរសាទរគ្រប់ៗគ្នា៕
ប្រភព៖ dara-news