លោក អុឹម ជីវ៉ា ថា ជេរត្រឹមប្អូនប្រុសមិនអីទេ សំខាន់គឺជេរដល់ម្តាយប្អូនទៀត ហើយថែមទាំង...​ (មានវីដេអូ)
-

កាលពីថ្ងៃម្សិលមិញ មានករណីដ៏កក្រើកមួយរវាងចៅហ្វាយនាយ ជេរទៅលើបុគ្គលិករបស់ខ្លួន ហើយក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានយកមកធ្វើការវែកញែក ចង់ដឹងថាអ្នកណាខុស អ្នកណាត្រូវ នៅក្នុងរឿងមួយនេះ។ ទន្ទឹមនឹងការលេចធ្លាយវីដេអូ ពីសំណាក់ប្អូនរួចមក សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនប្អូនប្រុស និងម្តាយប្អូនប្រុស ដើម្បីសុំទោសទៅលើចៅហ្វាយនាយខ្លួន ក្នុងការបញ្ចប់រឿងមួយនេះ។ ក្នុងនោះតារាសម្តែងលោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិ ដោយបានស៊ែរនូវវីដេអូដែលម្តាយរបស់បុរសជាបុគ្គលិក បានចេញមុខសុំទោសដល់ថៅកែ ធ្វើឲ្យ អ៊ឹុម ជីវ៉ា មិនពេញចិត្តជាខ្លាំងដោយបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ "មើលពីដេអូនេះហើយចង់សើច ពិតជាពូកែសម្តែងជាងតារាទៅទៀត ពីវិដេអូមុនតួកាច វីដេអូនេះតួស្លូត អាចក្លាយជាតួកុនបាន ចុះមានបានសុំទោសមីងនិងនៅដែលលោកឯងជេគាត់ទាំងគាត់មិនដឹងអី នេះប៉ះចំអាក្អូនឯងទេជាមួយខ្ញុំវិញចប់ហើយ... ខ្ញុំដើជាមួយរដ្ឋមន្រ្តី និងអស់លោកមន្រ្តីធំជាច្រើន ពេលខ្ញុំខុសពួកគាត់មិនដែលប្រើពាក្យដាក់ខ្ញុំសូម្បីតែពាក្យថា ហែងឬអញ មួយមាត់ឡើយ , !! តែអាគាត់នេះប្រហែលជាខ្នងមហាធំហើយមើលទៅ បងប៉ូលិសនិងក៏ចឹងដែរមុននិងអោយគេសុំទោសមើលវីដេអូឃ្លីបផង បើតាមត្រូវអោយអាគាត់និងសុំទោសអ្នកមីងនិងផង ព្រោះអាគាត់និងប្រមាថគេក៏មិនណយដែរ"។ គួរបញ្ជាក់ផងដែរ រឿងរ៉ាវនេះក៏បានបញ្ចប់ ដោយបុរសជាបុគ្គលិកបានធ្វើការផ្តិតមេដៃ សុំអភ័យទោសចំពោះការបង្ហោះវីដេអូធ្វើឲ្យមានការជេរប្រមាថដល់បុរសជាចៅហ្វាយ។ ក្នុងនោះផងដែរក៏បុរសជាចៅហ្វាយមិនបានបណ្តេញបុគ្គលជាបុគ្គលិកឡើយ គឺនៅតែឲ្យធ្វើការបន្ត។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ? ហើយនៅក្នុងគណនីហ្វេសប៊ុករបស់លោក Vannak Pheng បានរៀបរាប់នៅក្នុង "ផ្ញើជូនលោកនាយកកាស៊ីណូ​ Queenco Hotel & Casino នៅខេត្តព្រះសីហនុ​ មេត្តាជ្រាប"​ ។ លោកបានលើកឡើងថា "ទោះបីជាប្អូនប្រុសខុសក្នុងការបម្រើការងារក៏ដោយ គួរណាត្រូវចេះប្រើពាក្យសំដីឲ្យសមរម្យ ​ មិនគួរណាប្រើពាក្យជេរប្រមាថដល់ម្តាយប្អូនប្រុសនោះទេ"។ លោកបានបន្តទៀតថា "សូមណូមពរឲ្យលោកប្រធានគណនី Queenco Hotel & Casino​ ដែលបានជេរប្រមាណ លើម្តាយប្អូន ចេញមុខសុំទោសម្តាយប្អូនប្រុសជាសាធារណៈ "។

មានវីដេអូ៖ ប្រភព៖ អុឹម ជីវ៉ា និង Vannak Pheng