លោក អុឹម ជីវ៉ា​ ពោលពាក្យថា បើលោកប្រធានគណនី Queenco មិនសុំទោសមនុស្សស្រីម្នាក់ដែលភេទជាម្តាយនោះទេ នោះលោកជាមនុស្ស ...
-

កាលពីប៉ុន្មានម៉ោងមុននេះ លោក អុឹម ជីវ៉ា​ ក៏បានលើកឡើងបន្តទៀតថា "ជូនលោកមេ សណ្ឋាគារ នៅខេត្តព្រះសីហនុ លោកធ្វើខុសហើយអោយគេមកសុំទោសទៀត ដូចនេះលោកត្រូវសុំទោសម្តាយគេផង បើលោកមិនសុំទោសលោកជាមេដ៏សែនកំសាកញីនិងថោកទាបជាទីបំផុត សូមមើលច្បាប់ខាងក្រោមផងលោក សួថាក្មេងនិងសមនិងលោកហៅទៅប៉ូលិសទេ ??? មាត្រា៣០១ កថាខណ្ឌ១ នៃក្រមព្រហ្មទណ្ឌកម្ពុជាបានចែងថា "អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬ ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)​ទៅ ២.០០០.០០០ (ពីរលាន)រៀលលើកលែងតែករណីដែលច្បាប់អនុញ្ញាត។​ ​បទស្តាប់​ ឬថតពាក្យសំដីឯកជន​ សំដៅលើការដាក់ឧបករណ៍លួចថតដែលមិនមែនជាការសន្ទនាជាមួយខ្លួនឯង​ និយាយអោយស្រួលយល់គឺលួចថតគេនិយាយគ្នាដែលខ្លួនឯងមិនស្ថិតក្នុងហេតុការណ៍នោះ ។ ​កន្លែងឯកជន​ :​ សំដៅលើ​ បន្ទប់ធ្វើការ​ ទីសំណាក់​ .....។ ល។ មានន័យថាក្មេងនេះស្ថិតក្នុងហេតុការណ៍កើតឡើង ហើយការថតរបស់ក្មេងនេះមិនខុសឡើយ មូលហេតុតែក្មេងនិងថតដោយសារដឹងអំពី សារធាតុនិងអត្តចរិកដ៏ក្រឡិចក្រឡុុករបស់លោកនិងឯង លោកមានមើលវិដេអូក្លិបលោកទេ ម្តងលោកចេញតួកាច ម្តងលោកចេញតួស្លូត ខ្ញុំមិនកាន់ជើងខាងណាទេ តែមុនដំបូងខ្ញុំគិតថាបន្ទាប់ពីលោកជេម៉ែគេហើយប្រហែលជាលោកនៅស្ងៀម តែលោកអត់ទេ គឺចរិកចង់ឈ្នះរបស់លោកនិងហើយដែលធ្វើអោយលោកបរាជ័យនោះ យល់នៅលោកមេសណ្ឋាគារ??? ខ្ញុំសុំអោយបងប៉ូលិសប៉ុសនោះពិចារណាម្តងទៀត មុននិងហៅនណាម្នាក់ទៅធ្វើការកាត់សេចក្តី និងបង្ខំអោយគេសំទោសដោយយកកងកម្លាំងមកដាក់ដើម្បីជាការគំរាមជនស្លូតត្រង់។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"។

ប្រភព៖ អុឹម ជីវ៉ា