សាហាវណាស់!!​ អាជ្ញាធរខេត្តសៀមរាប លើកកម្លាំងប្រដាប់អាវុធ ទៅគំរាមកំហែង ផ្សារផល្លារាត្រី៥ ទាំងយប់ ហើយ​តាមរកលោក ផែង​ វណ្ណៈ ទៀត....(មានវីដេអូ)
-

អាជ្ញាធរខេត្តសៀមរាបបានដឹកនាំកម្លាំងប្រដាប់អាវុធ​ និង​ ប្រជាពលរដ្ឋដែលជាប្រមាណ​ ជាង​ ១០​ នាក់​ មកអុកឡុកផ្សារ​ ផល្លារាត្រី៥​ ហើយឈ្មោះ​ ខៀវ​ សារឹត​ មន្ត្រីយោធា​ ​ បានគំរាមរកឈ្មោះ​ ផែង​ វណ្ណៈ​ រហូតចង់ចូលឆែកឆេរផ្ទះម្ចាស់ផ្សារ​ ដើម្បីតាមចាប់ខ្ញុំទៀតផង​បន្ទាប់ពីខ្ញុំបានផ្សាយ​អំពី​ផែនការលោក​ ឃឹម​ ប៊ុន​សុង​ ចង់ឈូសកណ្ដាលផ្សារដើម្បីបើកផ្លូវ​ ។ ​ខ្ញុំសូមផ្ដាំទៅ​ ខៀវ​ សារឹត​ ថា​ ចង់ចាប់មកចាប់នៅផ្ទះ​ ផែង​ វណ្ណៈ​ មក​ ​។​ អាណិត​ ម្ចាស់ផ្សារ​ និង​ អាជីវករ​ ដែលរងការអុកឡុកគំរាមកំហែងពីអាជ្ញាធរខេត្តឥតស្រាកស្រាន្ត​ ។

ប្រភពៈ Pheng Vannak News