ភ្នំពេញ៖ ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខសាលារាជធានីភ្នំពេញ ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកសួរនាំសាលាខណ្ឌដូនពេញ ក្រោយពីរូបគេបានសរសេរពាក្យស្លោកមិនសមរម្យ ហើយចងដាក់លើរ៉ឺម៉កម៉ូតូ រួចជិះបង្ហាញតាមផ្លូវសាធារណៈ។ សមត្ថកិច្ច បានឲ្យដឹងថា បុរសខាងលើ ឈ្មោះ នួន រ៉ាដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាប់អំពៅ រាជធានភ្នំពេញ។ ខ្លឹមសារក្នុងបដានោះ ៖ ១-សុំច្បាប់ជូនពរសម្តេច ហ៊ុន សែន ៥០០ឆ្នាំ ២- អ្នកណាម្ចាស់សាលាក្រុង។ ជនខាងលើធ្លាប់មានរឿងហ្នឹងម្តងរួចមកហើយកាលពីថ្ងៃទី១៤ ខែ០៩ ឆ្នាំ២០១៧ វេលាម៉ោង១២និង៤៥នាទីនៅត្រង់ចំណុចមុខអង្គភាពប្រឆាំងអំពើពុករលួយ ភូមិ៧ ផ្លូវនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបានក្រុមគ្រួសារធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ៕
ប្រភព៖ ហេងលី