មិនធម្មតាទេ…ដួង ម៉ានិ​ច ទើបទិញផ្ទះជូនអ្នកមានគុណរួច ឥឡូវបើកហាងថ្មីទៀត…កុំភ្លេចទៅជួយគាំទ្រផងណា
-

ភ្នំពេញ៖ តារា​សម្តែងចូលចិត្តតែងខ្លួនបែបស៊ិចស៊ី និង មានរាងស្វែលតូចច្រលឹង​ កញ្ញា ដួង ម៉ានិ​ច ដែលទើបតែទិញផ្ទះដ៏ធំស្គឹមស្គៃ៣​កន្លែ​ងផ្សេ​ងគ្នា ដើម្បីជាជម្រកដល់ក្រុមគ្រួសាររស់នៅបានស្រួលនោះ នាពេលថ្មីនេះ នៅលើបណ្តាញសង្គមរបស់កញ្ញា ក៏បានបង្ហោះវីដេអូឃ្លីមមួយ ដែលជាមុខជំនួញថ្មីរបស់កញ្ញាធំល្មមមួយជាការបន្ថែមមុខរបរ សម្រាប់កញ្ញា និងក្រុមគ្រួសាររបស់កញ្ញាផងដែរ។

ដើម្បីលើកកំពស់ជីវភាពគ្រួសារ និងបង្កើតមុខរបរសម្រាប់បងប្អូនផងនោះ កញ្ញាក៏បានបើកហាងថ្មីមួយដែលមានយីហោ "តារារីករាយ" នៅ Jet Cambodia ដែលបើកដំណើរការហាងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះ។ ការបើកហាងថ្មីមួយនេះ កញ្ញាក៏បានប្រាប់ថា គឺចង់ឲ្យបងប្អូនមករស់នៅជុំគ្នា ណាមួយបងស្រីគាត់មានជំនាញគួរសមនៅក្នុងការធ្វើម្ហូប អាហារ មិនចាញ់ថ្វីដៃតារាហាងធំៗនោះទេ ហើយអ្វីដែលកាន់តែពិសេសនោះ គឺបងស្រីរបស់កញ្ញា គាត់មានថ្វីដៃពិសេសរឿងគ្រឿង​ក្លែម​ ភ្លា បុ​កល្ហុង​ ជា​ដើមទើ​បស​ម្រេច​ចិត្ត​បើ​កដំ​ណើរកា​រ ហាង​នេះដោ​យមិន​រុ​ញរា​។
កញ្ញាក៏បានបន្ថែមទៀតថា ក្នុងការបើកហាងរកស៊ីមួយនេះផងដែរ គឺកញ្ញាចង់រកមុខរបរថ្មីសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ និងចង់បង្កើតក្តីសុខមួយនៅក្នុងគ្រួសារ ណាមួយជាលទ្ធភាពមួយដែលកញ្ញា អាចជួយដល់ក្រុមគ្រួសារបាន ទោះបីជាមិនច្រើនប៉ុន្មាន តែវាជាសន្តានចិត្តរបស់កញ្ញា ហើយនេះក៏ជាក្តីសុខមួយសម្រាប់កញ្ញាផងដែរ។
ចំពោះការចំណាយដំ​បូង​គឺប្រ​មាណ​ជិត​១ម៉ឺ​នដុ​ល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនកុំភ្លេចណា ហាងបងស្រីកញ្ញា ដួង ម៉ានិច នៅ Jet Cambodia​។
មានវីដេអូ៖ ប្រភព៖ Doung Manich - ដួង ម៉ានិច