Miss Global Cambodia កញ្ញា យស ប៉ូលីណា ច្រានចោលដំណឹងថតភាពយន្តនៅកម្ពុជា...
ភ្នំពេញ៖ Miss Global Cambodia រាងខ្ពស់ស្រឡះ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា កញ្ញា យស ប៉ូលីណា បានបង្ហាញវីដេអូ ខ្លីមានរយៈពេលជិតមួយនាទី បកស្រាយឆ្លើយតបទៅនិងការចុះផ្សាយព័ត៌មានដែល លោក រ៉េមី និយាយគ្មានការពិតថា “ខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាដឹង ខ្ញុំអត់បានចូលរួមថតកុន របស់លោក រ៉េមី ទេ និងដើរតួឯកក្នុងរឿង “មេរ៉ា” ខ្ញុំបានឃើញសារព័ត៌មានកម្ពុជាចុះផ្សាយថា ខ្ញុំទទួលថតរឿងនេះ ពោលគឺខ្ញុំមិនបានដឹងពីរឿងនេះទេ គឺលោក រ៉េមី ធ្វើខ្លួនឯងយាយខ្លួនឯង”។













ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។