ផ្ងារជើងមួយស្អាត!! រថយន្តរបស់អង្គភាពស៊ីម៉ាក់ ១គ្រឿង ត្រូវបានរថភ្លើងជ្រុលមកបុកយ៉ាងពេញទំហឹង ធ្វើឱ្យក្រឡាប់ជាច្រើនត្រឡប់ បង្កឱ្យភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំង
ខេត្តបាត់ដំបង ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលាម៉ោង៦ល្ងាច មានរថយន្តរបស់អង្គភាពស៊ីម៉ាក់ ១គ្រឿង បានបើកមកដល់ចំណុចផ្លូវដែក ឃើញរថភ្លើងបើកជិតមកដល់ទៅហើយ តែបែរជាមិនព្រមឈប់ បែរជាបន្តដំណើរទៅមុខ បណ្តាលឱ្យត្រូវរថភ្លើងជ្រុលមកបុកយ៉ាងពេញទំហឹង ធ្វើឱ្យក្រឡាប់ជាច្រើនត្រឡប់ បង្កឱ្យភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅទីនោះ ។
បើតាមប្រជាពលរដ្ឋបានឃើញហេតុការណ៏នោះបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែ កំពុងបើកបរក្នុងទិសដៅពីខេត្តបាត់ដំបងឆ្ពោះ ទៅកាន់ខេត្តបន្ទាយមានជ័យ។ លុះពេលរថភ្លើងបើកមកដល់ត្រង់ចំណុចប្រសព្វគ្នារវាងផ្លូវដែក និងផ្លូវថ្នល់ ក៏ឃើញមានរថយន្តស៊ីម៉ាក់១គ្រឿង ម៉ាក Nissan Patrol ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ២-០៥៨៨ បានបើកមកដល់ចំណុចកើតហេតុដែរ និងបានព្យាយាមបើកឆ្លងកាត់ផ្លូវរថភ្លើងទៀត ទើបបណ្តាលឱ្យរថភ្លើងជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររងរបួសស្រាល រីឯរថយន្តក្រឡាប់ជាច្រើនត្រឡប់។ ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ បានចាត់ទុកថា មហាសំណាងហើយ ដែលមិនគ្រោះថ្នាក់ដល់អាយុជីវិត។ បញ្ជក់ៈ រថភ្លើងដែលបើកនោះ គ្មានដាក់ស្លាកសញ្ញានៅកន្លែងឆ្លងកាត់ហើយ គ្មានកុងត្រូលសុវត្ថិភាពនៅពេលរថភ្លើងឆ្លងកាត់ រថភ្លើងគ្មានស៊ីផ្លេនិងសញ្ញាព្រមានជាមុន គ្មានពេលម៉ោងធ្វើដំណើរច្បាស់លាស់ទេ ម្តងម៉ោងនេះ ម្តងនោះ ជាដើម៘
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។