ព្រះជួយ...បង្គោលភ្លើងធំម្លឹងៗ ដាក់ដែកតែពីរសរសៃតូចតែមួយ នេះសំណាងហើយដែល...
-

នៅថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០១៨ នៅលើគណនីហ្វេសប៊ុករបស់លោក វិល្លាម បង្ហោះសារ អមជាមួយនឹងរូបភាពពីរសន្លឹក នៅក្នុងនោះរូបលោកក៏បានលើកឡើងថា "បង្គោលប៉ុណ្ណាណី ដាក់ដែក២សសៃ ដល់ពេលរលំ ខុសមកពីគ្រោះធម្មជាតិ នេះបេីដួលចំមនុស្សស្លាប់ គេថាមកពីមនុស្សនិងឈរមិនចេះមេីល ។ ហឹយយ ពុករលួយតាំងពីថ្នាក់ទាបដល់ខ្ពស់ ។ ខាងអគ្គីសនីកម្ពុជាដោះស្រាយយ៉ាងណាចំពោះរឿងនេះ ?"។ ជាពិតណាស់ ប្រសិនបើធ្វើអ្វីមួយដែលមានមិនមានស្តង់ដារត្រឹមត្រូវ មិនយូរមិនឆាប់ និងបង្កជាហានិភ័យ នេះសំណាងហើយដែលដួលរលំមិនចំមនុស្ស ចុះបើចំមនុស្សវិញ នឹងទៅជាយ៉ាងណា?

ប្រភព៖ William Guang