រឿងអញ្ចឹងសោះ...បែជាទាស់គ្នារហូតប្ដីទាញពូថៅដេញកាប់ប្រពន្ធ បណ្ដាលឲ្យរងរបួស ហើយប្ដីជាប់ខ្នោះ
ភ្នំពេញ ៖ បុរសម្នាក់បានទាស់សម្តីជាមួយប្រពន្ធបន្តិចបន្ទួចឈានទៅដល់ការទាញពូថៅកាប់ទៅលើប្រពន្ធអោយរងរបួសត្រូវប្រពន្ធប្ដឹងសមត្ថកិច្ចឃាត់ខ្លួន កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំនុចផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនបង្ករជាប្តីឈ្មោះវ៉ែន ពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររើសអេតចាយ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះតំ សុីណា ភេទស្រីអាយុ៣៨ឆ្នាំទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយគ្នា។ ស្រ្តីរងគ្រោះបានប្រាប់ដំណើររឿងអោយដឹងថាឪពុកជាជនបង្កឃើញកូនប្រុសអាយុ៣ឆ្នាំបានទៅរើសសំបកទឹកក្រូចយកមកផឹកស្រាប់តែម្ដាយបានទៅឆក់យកសំបកដបទឹកក្រូចទៅបោះចោលថែមទាំងវាយកូនអោយយំហើយនិយាយដៀមដាមដាក់ប្ដីពេលនោះជនបង្កជាឪពុកបាននិយាយតបទៅប្រពន្ធបណ្ដាលអោយមានជំទាស់កើតឡើងធ្វើអោយប្ដីខឹងស្ទុះទៅយកកូនធុងបាស់ទៅគប់លើប្រពន្ធបន្ទប់មកស្ត្រីជាប្រពន្ធបានរត់ឡើងមកផ្លូវរថភ្លើងត្រូវជនបង្កជាប្ដីបានយកកូនពូថៅតាមពីក្រោយមកកាប់ប្រពន្ធបណ្ដាលអោយត្រូវដៃខាងឆ្វេងរងរបួស តែមិនដល់ធ្ងន់ធ្ងរនោះទេ ។ ក្រោយកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលសង្កែ១អោយសមត្ថកិច្ចជួយអន្តរាគមន៍ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចចុះទៅដល់ផ្ទះឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕ ប្រភព៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។