អ្នកនាង ចន ច័ន្ទ​លក្ខិណា មានប្រតិកម្មយ៉ាងខ្លាំង ខណៈពេលដែលមានបុរសម្នាក់ ប្រមាថលើលោកប៉ា លោក ករុណា ពេជ្យថា...
-

ភ្នំពេញ​ ៖ តារាចម្រៀង និង ​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ ហាក់កំពុងជួបទុក្ខឥតស្រាកស្រាន្ត បន្ទាប់ពីឪពុក​ជាទី​ស្រឡាញ់ បានធ្លាក់ខ្លួនឈឺធ្ងន់ជិត១​ឆ្នាំ​ហើយ​នោះ។

ជារឿយៗនៅលើបណ្តាញសង្គមរបស់លោក តែងតែបង្ហាញពីអារម្មណ៍​សោកសៅ​ ហើយស្វែងរកការសង្រ្គោះជីវិតលោកមានគុណ(​ឪពុក​)​។ ប៉ុន្តែគិតមកទល់នឹងពេលនេះ អាការៈលោកមានគុណ ហាក់មិនទាន់មានសភាពប្រសើរឡើងវិញដូចដើមនោះទេ ដែលកត្តានេះហើយ ទើបធ្វើឲ្យលោកករុណា ពេជ្រ កាន់​តែ​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​សុខភាព​ឪពុក​ខ្លួន​។​
នៅលើគណនីហ្វេសប៊ុករបស់លោកក៏បានបង្ហោះសារថា "ទោះ បីមាន បងប្រុស ម្ចាស់ Facebook ( សូមមិនបញ្ចេញឈ្មោះ ) សរសេរ ពាក្យមិនល្អសំរាប់ ប៉ា ខ្ញំ .. ក៏ខ្ញុំពិតជាមិនមានពាក្យអ្វីឆ្លើយឆ្លង ជាមួយដែរ... ប៉ុន្តែមានតែបួងសួងសូមអោយទេវតា និង វត្ថុសក្ក័សិទ្ធ ក្នុង លោក ជួយបង្វាស ក្រុមគ្រួសាររបស់ជួបតែរឿងល្អៗ... កុំជួបទុក្ខលំបាក ដូចជារូបខ្ញំ ហើយជាពិសេស សូមអោយ អ្នកមានគុណរទាំងពីររបស់បង ជួបតែសេចក្តី កុំមានជំងឺ មកបៀតបៀនដូចប៉ា របស់ខ្ញុំអី ព្រោះខ្ញុំដឹងថាវាលំបាក និង វេទនាបំផុត.... ហើយក៏មិនចង់អោយបងជួបស្ថានភាព ដូចរូបខ្ញំពេលនេះអី..!!! ព្រោះបើបងជួបរឿងដូចខ្ញំនេះគឺពិបាកណាស់ ពិបាកទាំងចិត្ត ចំណាយទាំងថវិកា ច្រើនណាស់ ហើយស្ថានភាពប៉ា ហាក់បីនៅដដែល... ហើយខ្ញុំក៏សូមអរគុណបងស្រី ចន ចាន់លក្ខិណា និង មិត្តភក្តិ បងប្អូន រួមជាមួយ មិត្តភក្តិ Friend ក្នុង Facebook ទាំងអស់ដែលតែងផ្តល់កំលាំងចិត្ត រួមជាមួយការជូនពរ មកដល់ ប៉ា របស់ខ្ញុំផងដែរ..."។
ក្រោយពីការមានសារព័ត៏មានក្នុងស្រុកមួយបានចុះផ្សាយដោយដាក់ចំណងជើងថា ជួបទុក្ខផ្ទួនៗ ធ្វើតារាចម្រៀងប្រុសលោក ករុណា ពេជ្រ មិន​ទទួល​ការ​ហៅ​ច្រៀង។ ខណៈពេលដែលចេញផ្សាយភ្លាម ស្រាប់តែមានម្ចាស់គណនី Facebook មួយបានជេរប្រមាថដោយពាក្យខ្លីថា "ងាប់​ទៅ"។
ដោយសារតែទ្រាំមិនបាននិងការជេរប្រមាថពុំបាន អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានចេញ​មុខ​តប​ទៅវិញ​ថា ​"ជ្រុល​ហើយ គ្នា​កំពុង​មានទុក្ខ តិច​កម្មពៀរ​ធ្លាក់​លើ​គ្រួសារ​ប្អូន​វិញ"
ដោយ៖ និមល