សមត្ថកិច្ចចុះចាប់ដកហូតសត្វស្វាចំនួន ៩៥ក្បាល ពីប្រជាពលរដ្ឋមួយគ្រួសារ ពីបទ...
-

ខេត្តព្រះវិហារ៖ សមត្ថកិច្ច ចុះដកហូត​សត្វ​ស្វាចំនួន៩៥ក្បាល ពី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​លួច​ចិញ្ចឹម​ដោយ​ខុសច្បាប់ នៅ​រសៀល​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ។

បើតាមសម្តី​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បាន​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ឃ្លាំង បានធ្វើ​ការដកហូត​សត្វ​ស្វា​ក្តាម​រស់​ចំនួន៩៥ក្បាល ពី​ឈ្មោះ សេង គី ភេទ​ស្រី អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រួប​នេះ បាន​ឲ្យ​ដឹង​ទៀតថា សត្វ​ស្វា​ក្តាម​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​នោះ បានធ្វើការ​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​ហើយ។
ដោយឡែក​ម្ចាស់​ត្រូវបានធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការទិញ-លក់ និង​ចិញ្ចឹម​សត្វព្រៃ​ដោយ​ខុសច្បាប់​តទៅទៀត៕
ដោយ៖ និស្ស័យ