ជីវិតមនុស្សមួយទាំងមូលបែរជានិយាយបែបនេះ !! នេះគឺជាការមិនទទួលខុសត្រូវរបស់មន្ទីរពេទ្យ សង់ត្រាល់ ដែលធ្វើអោយទារក ទើបតែកើតបាន៤ថ្ងៃត្រូវបានស្លាប់....(មានវីដេអូ)
-

នេះជាវិដេអូដែលបង្ហាញពីការពីការមិនទទួលស្គាល់នូវកំហុសរបស់មន្ទីរពេទ្យសង់ត្រាល់ Central Hospital ដែលគ្មានវិជ្ជាជីវ:ច្បាស់ក្នុងការមើលថែ ប្រុងប្រយ័ត្នអោយបានដិតដល់?? សូម អំពាវនាវ ជួយរក យុត្តិធម៌ ឲខ្ញុំផង ដេីម្បីកុំឲ្យគ្រោះថ្នាក់ដល់បងប្អូនកូនចៅដទៃទៀត ។

សូមជួយផ្សព្វផ្សាយ គឺមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះ បងប្អូនស្គាល់ហើយថាជាមន្ទីរពេទ្យរបស់អ្នកណា? ជីវិតវាជាកម្មផល មិនអាចគេចការស្លាប់បាន តែនេះស្លាប់ដោយការធ្វេសប្រហែសនិងបុគ្គលគ្រូពេទ្យ ឈ្មោះ Dr Sam borin ដែលគ្មានវិជ្ជាជីវះ។
មន្ទីរនេះយកលុយថ្លៃណាស់ តែពេលដែលយើងមានបញ្ហាថ្ងៃទី១ សុខភាពល្អតែក្មេងមិនទាន់ចេះបៅ គ្រូពេទ្យមកប្រាប់ថាឲ្យព្យាយាម ឲ្យកូនបៅ ឲ្យបានច្រើន១ម៉ោងផឹកម្ដង បន្ទាប់មកថ្ងៃទី២ កូនខ្ញុំចេះតែយំពេលនោះនាងក្ដៅខ្លួន ប្រាប់ពេទ្យគ្រូពេទ្យ ឲ្យជូតខ្លួនទៅបន្ទាប់ពីពេលនោះមកទៀតនាងបានក្អួតទៀតទៅប្រាប់ពេទ្យៗថាមិនអីទេជារឿងធម្មតាទេការរំលាយអាហារមានចេញមានចូលបន្ទាប់មកទៀតនាងជុះលាមកៗពពុះៗ ពួកយើងបានប្រាប់ថា ក្រពះរឺពោះវៀន កូនមិនល្អទេដឹងគ្រូពេទ្យគាត់ថាមិនអីៗទេដល់យប់ម៉ោង៣កូនខ្ញុំក្ដៅខ្លួនទៀតទៅតាមវា វាបែរជាមិនមកមើល ជាក់ស្ដែង កូនខ្ញុំ ក្ដៅខ្លួន ទៅតាមពេទ្យ វាមិនមក គ្រាន់តែអោយយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេង ដដែលៗដោយមិនអស់ចិត្តយើងទៅទិញប្រដាប់វាស់កំដៅមកវាស់ ឃើញរហូតកំដៅ៣៨អង្សា ទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងអោយជូតកន្សែងត្រជាក់ដដែល និងថាមិនអីៗៗទេ (ដែលវាយកថ្លៃសេវាយើងសោះ ចុះទំរាំអត់លុយទៀតវាទៅជាយ៉ាងណា) ចុងក្រោយយើងវាស់ទៀតកំដៅឡើងដល់៣៩ ទៅស្រែកសួរពេទ្យខ្លាំងៗ ទើបវាមក កូនខ្ញុំហើមពោះទៅហើយ ទើបវានិយាយថា អត់សម្ថតភាពព្យាបាលសុំបញ្ចូនមក ពេទ្យកាល់ម៉ែត្រ និង បញ្ចូនបន្តរមកពេទ្យគុន្ធបុប្ជា (សុំកោតសសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះជួយសង្រ្គោះកូនខ្ញុំនិងប្រជាជនពិតមែន) ។
ដោយ ឡែកមន្ទីរពេទ្យ សង់ត្រាល់ គ្រូពេទ្យ Sam borin វានៅតែមិនទទួលស្គាល់ពីកំហុសនៃការធ្វេសប្រហែសរបស់វា វាបែរពន្យល់ថា នេះមកពីការវិវត្តន៏នៃជម្ងឺក្មេងទៅវិញ ចុះបើដឹងថាវានិងវិវត្តន៏ហើយចុះគេទៅហៅ លោកគ្រូឯងមិនមកភ្លាមៗមិចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ តើបងប្អូនជួយពិចារណាមើល ថាវាឆ្លើយសមទេ ?
កូនស្រីខ្ញុំ លីណាទើបកើតបាន៤ថ្ងៃសោះ លោកគ្រូឯងក៏ប្រមាតជីវិតគេម្លេះដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ ជាចុងក្រោយខ្ញុំមិនបានទាមទាញសំនងវិញទាំងអស់ព្រោះកូនខ្ញុំបានស្លាប់ទៅហើយនិងខ្ញុំចង់ឲ្យយមន្ទីរពេទ្យ សង់ត្រាល់ នេះបញ្ឈប់គ្រូពេទ្យ Sam borin នេះជាបន្ទន់ទៅព្រោះវាគ្មានវិជ្ជាជីវះ និងទំនួលខុសត្រូវទេ យកជីវិតគេមកលេងជាល្បែងដោយគ្មានការទទួលខុសត្រូវនៅភារៈកិច្ចដែលគេគ្រប់គ្នាបានផ្ញើរវាសនានិងអាយុជីវិតទៅលើ គ្រូពេទ្យនេះ។ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅក្នុងសង្គម FB នេះជួយស៊ែរដើម្បីឲ្យគ្រប់គ្នាបានដឹងនិងកុំឲជួបរឿងដ៏សែនឈឺចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត ????
ប្រភពៈ Jolly BabyShop