កុំចង់តាមចិត្ត! បុរសម្នាក់ស្រវឹងស្រាស្រឿងៗឡើងទៅបន្ទប់កូនក្រមុំគេចង់រំលោភ មានអីប៉ាគេទាន់...!
-

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែ០៦ ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង០០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណី ប៉ុនប៉ងរំលោភ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះ ឈ្មោះ វ៉ន សុខបេង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ វ៉ែនតាកញ្ចក់ពណ៌ស ចំនួន០១ ។
នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ មានផ្ទះជិតគ្នា ពេលយប់ថ្ងៃទី០៣-០៦-២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជិតគ្នានៅក្នុងភូមិ ដោយមានមិត្តភ័ក្ត្រចូលរួមជាមួយ រហូតដល់ម៉ោង២៣ និង០០នាទី ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ លុះពេលយប់ជ្រៅ ជនសង្ស័យដេកមិនលក់បានក្រោកដើរ តាមប្រឡាយខាងក្រោយតោងជញ្ចាំងចូលក្នុងផ្ទះរបស់ជនរងគ្រោះ បំរ៉ុងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ តែនៅពេលនោះជនរងគ្រោះដឹងខ្លួន បានស្រែកថាមានមនុស្សចូលក្នុងផ្ទះ រួចជនសង្ស័យបានស្ទុះទៅបើកទ្វារ តែឱពុកជនរងគ្រោះក្រោកទៅបើភ្លើង ឃើញជនសង្ស័យលោតចេញពីក្នុងផ្ទះគេចខ្លួនបាត់ ។ លុះដល់ព្រឹកថ្ងៃទី០៤-០៦-២០១៨ វេលាម៉ោង ជនរងគ្រោះ និងក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង រហូតដល់ថ្ងៃទី០៨-០៦-២០១៨ វេលាម៉ោង ០៩ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវរកឃើញឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕ ដោយៈ ភារ៉ា