គួរអានហើយស៊ែរផង...លោក វិល្លាម សរសេរអត្ថបទនេះចាក់ដោតខ្លាំងណាស់ !
ដោយមើលឃើញពីភាពព្រងើយកន្ដើយ មិនចូលរួមលើកតម្កើងថែរក្សាវប្បធម៌ប្រពៃណី ហើយបែរជាឈ្លក់វង្វេងហ្នឹងវប្បធម៌បរទេសរបស់យុវជនមួយចំនួន ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានសរសេរសាររិះគន់ថា៖
«ថៃពិតជាលួចចំលងអប្សរានេះបានដូចមែន ហេីយចំលងយកទៅប្រកួតប្រជែងលេីកឆាកអន្តរជាតិផងដែរ មូលហេតុដែលថៃវាខំចំលងវប្បធម៌ខ្មែរយ៉ាងនេះ មកពីវាដឹងថា វប្បធម៌ខ្មែរមានតម្លៃខ្លាំងណាស់ ហេីយវាចង់ក្លាយជាប្រទេសមួយដែលមានព្រលឹងជាតិគ្រប់គ្រាន់ដូចខ្មែរអញ្ចឹង គិតទៅថៃជាប្រទេសប្រហោងគ្មានព្រលឹងជាតិទេ តែខ្មែរដែលជាប្រទេសមានសព្វបែបយ៉ាង បែរជាមេីលមិនឃេីញតម្លៃខ្លួនឯងហេីយស្រវ៉ាយកទំនេីបនិយមដែលបរទេសផ្សាយមកវិញ , សូម្បីរឿងបុព្វេសន្និវាសរបស់ថៃក៏បានជះឥទ្ធិពលដល់ខ្មែរដែរ កុំថាដល់ Kpop ឬ បរទេសនិយមដែលវាយលុកពេញសង្គមយុវ័យនោះ ។ មូលហេតុដែលយេីងមិនអោយតម្លៃរបស់ដែលខ្លួនមាន មកពីយេីងសម្លឹងឃេីញថា អ្វីដែលផ្សាយពីប្រទេសឬតំបន់អភិវឌ្ឍន៍ ទេីបឡូយអស្ចារ្យ មានតម្លៃ .. គាត់អត់ដឹងថាអាហ្នឹងជាសម្រាមទេអ្វីដែលខ្មែរមានទេីបជាដុំពេជ្រ ។ កាលណាយកសម្រាមមកដាក់ផ្ទះច្រេីនពេក យេីងនិងលែងដឹងថាផ្ទះយេីងជាវិមាន , យូយូទៅផ្ទះយេីងក្លាយជាផ្ទះសម្រាមគ្មានអត្តសញ្ញាណច្បាស់លាស់ទៅវិញ»៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។