ជនអគតិម្នាក់ លួចដុុតសាលាឆាន់ បណ្តាលឲ្យរងការខូចខាតសម្ភារៈ ដូចជា...
-

កំពង់ចាម៖ កាលពី​វេលាម៉ោង​២និង១៥នាទី ​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៨ ក្នុងវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បុរសម្នាក់លួចដុត បណ្តាលឲ្យឆេះបំផ្លាញសម្ភារៈមួយចំនួនធំ ។

ជនអគតិល្មើសមានឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
កម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍បាញ់​ពន្លត់ ដោយរថយន្ត​ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ទើបរលត់ ។​ អគ្គីភ័យនេះ សាលាឆាន់មួយខ្នង មានទទឹង១០ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង បណ្ដាលឲ្យ​ខូចខាតសម្ភារៈ ដូចជា ទូរដាក់សម្ភារៈធ្វើអំពីឈើ ចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេកចំនួន០៥។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ​និងឃាត់ខ្លួន​ រួច​នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕
ដោយ៖ និស្ស័យ