ក្រហើយលំបាកទៀត សូមបងប្អូនមេត្តាជួយស៊ែរម្នាក់មួយមក..នារីកំសត់ ពិការភាពតាំងពីកំណើត មានជំងឺស្កន់ជាន់ រស់នៅជាមួយបងស្រីមានជំងឺមហារីសុដន់ រួមនិងម្តាយដែល...(មានវីដេអូ)
-

ព្រហ្មលិខិតពិតជាធ្វើបាបមនុស្សមែន កើតមកមិនមែនជាកូនអ្នកមានដូចគេ កើតមកខ្វះមុខ ខ្វះក្រោយ។ ទោះបីជាជីវិតក្រលំបាកយ៉ាង ក៏នាងមិនដែលរអ៊ូរទាំ និងភាពពិការរបស់នាងបន្តិចឡើយ មានតែការខំប្រឹង និង ស្វះស្វែងរកនោះទេ ទើបធ្វើឲ្យជីវិតរស់នៅដូចគេបានធម្មតា។ បើយោងតាមគណនីហ្វេសប៊ុករបស់ព្រះគុណម្ចាស់ ភិក្ខុ បញ្ញាបទីបោ ទឿម ភិរម្យដែលបានធ្វើដំណើរហើយក៏ជួបនារីកំសត់ម្នាក់ ប្រើជីវិតនៅលើរទេះ តាំងពីក្មេង រស់នៅជាមួយម្តាយចាស់ និងបងស្រីដែលមានជំងឺថែមទៀត ព្រះគុណបានធ្វើការសំភាសន៍ ហើយនាងបានរៀបរាប់ថា "នារីកំសត់ម្នាក់ប្រើជីវិតរស់នៅលើរទេះរុញ តាំងពីកំណើត ដើររើសកំប៉ុងអេតចាយ ដើម្បីចិញ្ចឹមជីវិត បួនដប់ថ្ងៃបានប្រាក់១ម៉ឺនរៀល ជួនណា ៧ថ្ងៃបាន៥ពាន់រៀល រកលុយបានមកគ្រាន់ទុកទិញថ្នាំលេប។ នារីកំសត់បានប្រាប់បន្តទៀតថា រូបនាងសព្វថ្ងៃមានម្តាយតែម្តាយក៏ចាស់ណាស់ហើយ ចំណែកបងស្រី មានជំងឺមហារីកសុដន់ រីឯរូបនាងស្រី​ ក៏មានជំងឺស្កន់ទៀត។ នារីកំសត់មានឈ្មោះថា ម៉ែន យេន អាយុ២៨ឆ្នាំ រស់នៅភូមិ ខ្លាឃ្មុំ ឃុំគោធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។" សូមបងប្អូនទាំងអស់មេត្តា ជួយដល់ប្អូនស្រីផង។

សូមទស្សនាវីដេអូរបស់នារីកំសត់ទៀតអស់គ្នា៖ ប្រភព៖