វីជេ អាឡាស្កូ ធ្វើការឡាយវីដេអូ ដើម្បីរកជំនួយជួយដល់ប្អូនស្រី ពិការ ដែលត្រូវរាប់រងបន្ទុកគ្រួសារ ព្រមទាំងខ្វះលុយដើម្បីទិញថ្នាំទៀតផង...(មានវីដេអូ)
ភ្នំពេញ៖ ក្រោយពីមានការបង្ហោះវីដេអូតៗគ្នា ទាក់ទងប្អូនស្រីម្នាក់រស់នៅខេត្តសៀមរាប រស់នៅភូមិ ខ្លាឃ្មុំ ឃុំគោធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ដោយរាល់ថ្ងៃប្អូនស្រីជាជនពិការ ត្រូវចិញ្ចឹមគ្រួសារ ដែលមានម្តាយចាស់ជរា និង បងស្រីដែលមានជំងឺមហារីក ហើយរាល់ថ្ងៃនេះ ប្អូនស្រីរូបនោះ ក៏មានជំងឺស្កុនជាន់ទៀតផង។
ដោយសារតែឃើញប្អូនស្រីលំបាក និងត្រូវមានភារកិច្ចចិញ្ចឹមម្តាយ និងបងស្រីដែលមានជំងឺជាប់ខ្លួនទៀតនោះ លោក អៀង សំអាត ហៅវីជេ អាឡាស្កូ ក៏បាន live video ដើម្បីរកជំនួយជួយដល់ប្អូនស្រី ដោយបានរៀបរាប់ថា "រសៀលនេះម៉ោងខ្ញុំអាស្កូ និង លោក កង នឹងធ្វើការ live video រកជំនួយជួយដល់ប្អូនស្រីពិការជើងនៅសៀមរាបហើយ ។ បងប្អូនដែលផ្តល់ជំនួយជាថវិកា រឺ សំភារះ ខ្ញុំចាប់ផ្តើមទទួលនៅរសៀលនេះដែរ រយះទូស័ព្ទ #ខ្ញុំផ្ទាល់ 010852861"។ មានវីដេអូ៖ ប្រភព៖ Vj ALaskoo
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។