រ៉ូហ្សេត៖ «ម្នាក់ៗខ្លាចបាត់បង់គ្រួសារតូច តែមិនខ្លាចបាត់បង់គ្រួសារធំទេឬ ?»
ណារ៉ា
-

អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត នៅតែទទួលបានការស្រលាញ់ចូលចិត្តពីបងប្អូនបើទោះបីជានាងអស់តួនាទី និងតំណែងជាចៅសង្កាត់ក៏ដោយ។

ជាក់ស្ដែងកាលពីថ្ងៃទី១២ មិថុនា កន្លងទៅអតីតចៅសង្កាត់ម្នាក់នេះបានបង្ហោះសារថា៖ «ខ្ញុំតែងដាក់សំនួរសួរខ្លួនឯងជានិច្ចថា៖យើងម្នាក់ៗក្លាយបាត់បង់គ្រួសារតូច តែមិនខ្លាចបាត់បង់គ្រួសារធំរបស់យើងទេឬ?
នៅពីក្រោយស្នាមញញឹម ពោរពេញដោយអារម្មណ៍ក្តុកក្តួលសង្វេគ ថាតើពេលណាទៅទើបការរើសអើងគ្នា ការស្អប់គ្នា គ្រាន់តែយើងមាននិន្នាការខុសគ្នា វាបានធ្វើអោយយើងមិនហ៊ាននិយាយរកគ្នា ជួយគ្នា រួមតុជាមួយគ្នាបាន តែរឿងទាំងអស់ហ្នឹងកើតឡើងបានគឺដោយសារ យើងម្នាក់ៗ “ ខ្លាច” តើភាពខ្លាចរអែង អាចដោះស្រាយបញ្ហាអ្វីបានទេ? ។
ជួនកាលដោយសារភាពភ័យខ្លាចរន្ធត់ញាប់ញ័រក្នុងរឿងណាមួយក្នុងខណ:ការពិតគ្មានរឿងអ្វីធ្ងន់ធ្ងរទាស់តែសោះ តែបែរជាយើងម្នាក់ៗភ័យព្រួយហួសហេតុតែខ្លួនឯងក៏មានដែរ តើអ្វីខ្លះដែរធ្វើអោយយើងខ្លាចស្រមោលខ្លួនឯង?
ដូច្នេះបើយើងនៅតែខ្លាច មិនហ៊ាន គ្រាន់តែគាំទ្រនៅទង្វើល្អ យើងខ្លាចគេដក ខ្លាចគេសង្ស័យថាមានចិត្តដូចគ្នាបានទៅអង្គុយជាមួយគ្នាបាន ខ្លាចថ្ងៃក្រោយទៅរកគេ គេមិនអើពើ ខ្លាចធ្វើអ្វីមួយពិបាក ខ្លាចក្រុមគ្រួសារមានបញ្ហា និយាយរួមខ្លាចប៉ះពាល់សេចក្តីសុខគ្រួសាររបស់យើង ចុះហេតុអ្វីយើងមិនខ្លាចបាត់បង់គ្រួសារធំរបស់យើងផង ? បើយើងខ្លាចទៀត ចូរយើងកុំបន្ទោសនរណាអោយសោះ តែត្រូវបន្ទោសខ្លួនឯងថា ដោយសារ”ខ្លាច” ។»